ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ពួន​សម្ងំ​លួច​មាស ពេជ្រ លុយរាប់​ម៉ឺន​ដុល្លារ តែ​ត្រូវ​អស់លក្ខណ៍​គ្មាន​វាសនា​បាន​ចាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លួច​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​) ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ៅ ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​មុខសញ្ញា​ជា​ចោរ​គាស់​ផ្ទះ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​៤​រសៀល កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វារ ផ្លូវ​លេខ​៤៧ កែង​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ពាក់ព័ន្ធ​ករណី​លួច​គាស់​ទ្វារ​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែល​ជន​រង​គ្រោះ​មានឈ្មោះ ស៊ា​ង វួ​ចណៃ ភេទ​ស្រី ស្នាក់​នៅផ្ទះ​លេខ V៣A ផ្លូវជាតិ​លេខ​៦A ក្រុម​១៣ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់ ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ពួន​សំងំ​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ជិត​បុរី​ហ្គ្រេ​ន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ លុះដល់​ពាក់កណ្តាល​យប់​ជនសង្ស័យ​រូប​នេះ​ក៏​បាន​ឡើង​តាម​ដំបូល​ខាងក្រោយ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​ដោយ​យកដៃ​ទាញ​គាស់​ប​ង្អូ​ច​ដែល​ពុំ​មាន​លក្ខណៈ​រឹង​មាំ រួច​ចូល​ទៅ​ក្នុងផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​បាន​សម្រេច និង​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​បាត់បង់​សម្ភារៈ​មាន ៖ មាស​មួយ​ដុំ​ទម្ងន់​កន្លះ​គីឡូ​, ប្រាក់​រៀល​ចំនួន​៤,០០០,០០០​រៀល​, ប្រាក់​ដុល្លារ​ចំនួន ៥០០​ដុល្លារ​អា​មេ​រិ​ក​, ពេជ្រ​២​ឈុត​តម្លៃ​៣៨,០០០​ដុល្លារ​អា​មេ​រិ​ក និង​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ប្រូ ចំនួន​១​គ្រឿង​។

ក្រោយ​ពេល​កើត​មាន​អំពើ​ចោរកម្ម​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ជា​នាយការិយាល័យ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​នោះ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​មុខសញ្ញា​ជា​ចោរ​គាស់​ផ្ទះ​នោះ​តែ​ម្តង ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ពី​ចោរ​មក​វិញ​នូវ ៖ ប្រាក់​ដុល្លារ​ចំនួន​២២,០០០​ដុល្លារ​អា​មេ​រិ​ក (​ពីរ​ម៉ឺន​ពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​), នាឡិកាដៃ​ចំនួន​១​គ្រឿង​ម៉ាក LONGINE ខ្សែ​ពណ៌​ខ្មៅ​, ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ី​ច​ម៉េ​ក ពណ៌​ទឹកមាស​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន ១១ ProMax ពណ៌​បៃតង ១​គ្រឿង ។

បន្ទាប់​មក ទាំង​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ទើប​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ផ្លូវការ និង​ទៅ​ទីបំផុត​ចៅក្រម​ស៊ើបសួរ​ក៏​សម្រេច​ឃុំខ្លួន​ចោរ​គាស់​ផ្ទះ​លួច​បាន​មាស ពេជ្រ និង​លុយរាប់​ម៉ឺន​ដុល្លារ​នោះ ដែល​គ្មាន​វាសនា​បាន​ចាយវាយ​លុយ​នោះ​ទេ ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​តាម​អំពើ​ដែល​ចោរ​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ