ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ចំរើន សុ​ភ័​ក្រ ធ្វើ​ឱ្យ​គូ​ដណ្តឹង​នឹក ពេល​ចាក​ចេញពី​ប្រទេស​តែ​ម្នាក់ឯង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​តូច​ច្រឡឹង សំឡេង​ធ្ងន់ ចំរើន សុ​ភ័​ក្រ បាន​មាន​វត្ត​មាននៅ​លើ​ទឹកដី​អា​មេ​រិ​ក​យ៉ាង​មាន​ក្តី​សុខ​។ នាង​បាន​ដើរ​កម្សាន្ត​ជួបជុំ​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​យ៉ាង​កក់ក្តៅ​បំផុត​។ នេះ​មិនមែន​ជា​ដំណើរ​លើក​ទី​១​នោះ​ទេ ដែល សុ​ភ័​ក្រ មាន​វត្ត​មាននៅ​លើ​ទឹកដី​ដ៏​ឡូយឆាយ​ស៊ី​វិ​ល័យ​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​តូច​ច្រឡឹង សំឡេង​ធ្ងន់ ចំរើន សុ​ភ័​ក្រ បាន​មាន​វត្ត​មាននៅ​លើ​ទឹកដី​អា​មេ​រិ​ក​យ៉ាង​មាន​ក្តី​សុខ​។ នាង​បាន​ដើរ​កម្សាន្ត​ជួបជុំ​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​យ៉ាង​កក់ក្តៅ​បំផុត​។ នេះ​មិនមែន​ជា​ដំណើរ​លើក​ទី​១​នោះ​ទេ ដែល សុ​ភ័​ក្រ មាន​វត្ត​មាននៅ​លើ​ទឹកដី​ដ៏​ឡូយឆាយ​ស៊ី​វិ​ល័យ​មួយ​នេះ​។ នាង​បាន​ធ្វើ​អោយ​គូ​ដណ្តឹង​ដែល​ធ្លាប់តែ​ដើរទៅ​ណា​មក​ណា ជាមួយ​គ្នា​មានការ​នឹករលឹក បណ្តូលចិត្ត​ជា​ពន់ពេក ព្រោះ​ភាគច្រើន​នៅ​ក្បែរ​កាយ​គ្នា មិន​ដែល​បែក​ទៅ​ណា​។

កញ្ញា ចំរើន សុ​ភ័​ក្រ បាន​ចាកចេញ​ទៅ​អា​មេ​រិ​ក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ធ្វើ​អោយ​មិត្ត​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ ព្រោះ​ស្ងាត់​តារា​ទើបតែ​ឡើង​កូដ​នេះ​ឡើង​ដល់​ទឹកដី​ជឿនលឿន​ស៊ី​វិ​ល័យ​។ មិនដឹង​ថា ដំណើរ​ទៅ​កាន់​អា​មេ​រិ​ក​នេះ​ជា​ដំណើរ​កម្សាន្ត ឬ​មាន​ភារៈកិច្ច​សម្តែង​នៅ​ទីនោះ​ឡើយ​។ ចំរើន សុ​ភ័​ក្រ បើ​និយាយ​ពី​ឱកាស​បាន​ទៅ​ដល់​ដី​អា​មេ​រិ​ក​កន្លង​ទៅ បាន​ប៉ុន្មាន​ជើង​រួច​មក​ហើយ ដោយ​មានការ​ស្វាគមន៍​ពី​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​យ៉ាង​ខ្លាំង​។

ក្នុង​បរិយាកាស​កូ​វី​ដ កំពុង​វាយលុក​ផង​នោះ ស្រាប់តែ សុ​ភ័​ក្រ ហោះ​ដល់​ទឹកដី​មហា​អំ​ណាយ​យ៉ាង​ព្រងើយ​។ នេះ​បញ្ជាក់​ថា តារា​ហង្ស​មាស​៣​ដួង​ហើយ បាន​ដល់​ដី​អា​មេ​រិ​ក​ព្រម​ៗ​គ្នា ដោយ​ទី​១ សុ​គ​ន្ឋ និសា ចាន់ កែវ​និមល និង​សុ​ភ័​ក្រ​នេះឯង​។

ដំណើរ​ចេញ​ទៅ USA របស់ សុ​ភ័​ក្រ ឃើញ​មានការ​ជូនពរ​ពី​ក្រុម​គ្រួសារ​នាង មុន​ចេញពី​ប្រទេស​។ អ្វី​ដែល​គេ​ដឹង គឺ​គូ​ដណ្តឹង​របស់ ចំរើន សុ​ភ័​ក្រ បាន​ឱប មនុស្ស​ជាទី​ស្រឡាញ់​នៅ​ព្រ​លាន​យន្តហោះ លា​មួយ​រយៈ ហើយនឹង​វិល​មក​វិញ​ឆាប់​ៗ​។

ចំរើន សុ​ភ័​ក្រ បាន​បង្អាក់ដំណើរ​រៀប​ការ​មួយអន្លើ​សិន ក្រោយ​ពេល​សន្ទុះ សិល្បៈ​ហក់​ឡើង និង​កាន់តែ​លេចធ្លោ​។ នាង​បាន​ក្លាយជា​មនុស្ស​មាន​អ្នកគ្រប់គ្រង​មើលថែ​ច្រើន​ឆ្នាំ​មក​ហើយ គ្រាន់តែ​មិន​ទាន់​ដល់​ថ្ងៃ ចូល​រោង​សំពះ​ផ្ទឹម​។ ការ​ជោគជ័យ​លើ​សិល្បៈ​មក​ទល់​ពេល​នេះ ក៏​ហែល​ឆ្លង​នូវ​ភាព​តស៊ូ​ជា​ច្រើន​ដំណាក់កាល មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ជា​ពិសេស​ការ​ប្រឡង​។

នាង​បាន​ឆ្មក់​ឱកាស​ក្លាយជា​ម្ចាស់​ពាន​មួយ កាលពី​ពេល​កន្លង​ទៅ ក្រោយ​ខំ​ប្រឡង​កម្មវិធី ឌឹ​វ៉​យរ​ដូ​ល​កាល​ទី​២ បាន​ដល់​ជុំ​ចុង​ក្រោយ​។ ក្រៅពី​ចេះ​ច្រៀង​សម័យ សុ​ភ័​ក្រ ក៏​ជា​សិល្ប​ការិនី​ផ្នែក​បុរាណ​ដ៏​ជំនាញ ដោយ​ចេះ​ច្រៀង​រាំ​យីកេ មុន​ពេល​ឈោង​ចាប់​យក​តួនាទី ជា​តារាចម្រៀង​បែប​សម័យ​។ ក្រៅពី​នេះ នាង​មាន​បងស្រី​ម្នាក់​ទៀត​ដែល​មាន​ជំនាញ​ដូច​នាង​ដែរ និង​ជា​តារាចម្រៀង​គឺ ចំរើន សោភា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ