ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារាចម្រៀង​ដ៏​លេចធ្លោ ឈួ​ន ស្រី​ម៉ៅ សុខកាយ​សប្បាយចិត្ត តែ​នៅ​រឿង​មួយ​មិន​ដូច​បំណង

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង ឈួ​ន ស្រី​ម៉ៅ អំឡុង​នៅ​ក្នុង​ប្រទេស ជា​អ្នកចម្រៀង​ដែល​មានការ​លេចធ្លោ​មួយ​ដួង​ម្នាក់ មិន​ចាញ់​គេឯង​ប៉ុន្មាន​ឡើយ​។ អ្នក​នាង​ជា​ប្អូន​របស់ ឈួ​ន សុវណ្ណ​ឆៃ តារា​ដែល​ល្បីល្បាញ​ម្នាក់​ដែរ​។ មាន​សំឡេង​ល្អ​ធ្វើ​អោយ ឈួ​ន ស្រី​ម៉ៅ លេចធ្លោ​លើ​អាជីព​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ឈួ​ន ស្រី​ម៉ៅ អំឡុង​នៅ​ក្នុង​ប្រទេស ជា​អ្នកចម្រៀង​ដែល​មានការ​លេចធ្លោ​មួយ​ដួង​ម្នាក់ មិន​ចាញ់​គេឯង​ប៉ុន្មាន​ឡើយ​។ អ្នក​នាង​ជា​ប្អូន​របស់ ឈួ​ន សុវណ្ណ​ឆៃ តារា​ដែល​ល្បីល្បាញ​ម្នាក់​ដែរ​។ មាន​សំឡេង​ល្អ​ធ្វើ​អោយ ឈួ​ន ស្រី​ម៉ៅ លេចធ្លោ​លើ​អាជីព​សិល្បៈ ដោយ​ចេះ​ចាំ​បទ​ចម្រៀង​បែប​ពី​ដើម​យ៉ាង​ជំនាញ រហូត​ឆក់​ឱកាស​បាន​ចេញ​សម្តែង​នៅ​តាម​ប្រទេស​នីមួយ​ៗ​ជា​ហូរហែ​។

ឱកាស​ចេញ​ទៅ​ក្រៅ​នេះ​ហើយ​ទើប​ធ្វើ​អោយ ស្រី​ម៉ៅ ជំពប់​ស្នេហ៍​រហូត​ដល់​គូ​បាន​ស្វាមី​អាណិកជន​។ ជា​ច្រើន​ឆ្នាំទៅ​ហើយ​ដែល​អតីត​តារាចម្រៀង ឈួ​ន ស្រី​ម៉ៅ បាន​ចាកចេញ​រស់នៅ​អា​មេ​រិ​កតាម​ស្វាមី ចោល​សិល្បៈ​ដែល​មមាញឹក​នៅ​ស្រុក​ខ្មែរ​។ ស្រី​ម៉ៅ បាន​រៀប​ការ​នៅ​ស្រុក​ខ្មែរ ហើយ​ប្រញាប់​ចេញ​ទៅ​កសាង​អនាគត​ជាមួយ​ទ្រនំ​ថ្មី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

មក​ទល់​ពេល​នេះ ឈួ​ន ស្រី​ម៉ៅ រៀប​ការ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ យ៉ាង​មាន​សេចក្តីសុខ ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​មានកូន​ដូច​បំណង​ឡើយ​។ បើ​ទោះជា ឈួ​ន ស្រី​ម៉ៅ រស់នៅ​អា​មេ​រិ​ក​មែន តែ​នាង​នៅ​តែ​ប្រកប​ការ​ច្រៀង​រាំ​បម្រើ​ដល់​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ដដែល​។ ស្រី​ម៉ៅ ក៏​ចាត់​ចូល​ជាតា​រា​មានសំណាង​មួយ​ដួង​ទៀត ដែល​បាន​ស្វាមី​សមប្រកប​យកចិត្តទុកដាក់ ស្រឡាញ់​ថ្នាក់ថ្នម ពេល​នៅ​ឆ្ងាយ​ស្រុក​កំណើត​។ បែប​នេះ​ហើយ​ទើប​ធ្វើ​អោយ ឈួ​ន ស្រី​ម៉ៅ ទទួល​បាន​នូវ​ភាព​កក់ក្តៅ​ពី​ស្វាមី​បាន​យ៉ាង​ល្អ​នៅ​ទីនោះ ធ្វើ​អោយ​សាច់ញាតិ​នៅ​ស្រុក​ខ្មែរ កក់ក្តៅ មិន​បារម្ភ​។

នៅ​តែ​មួយ​ប្រការ​ទៀត​ប៉ុណ្ណោះ ដែល ឈួ​ន ស្រី​ម៉ៅ បង្កើន​សេចក្តីសុខ គឺ​ការ​ពពោះ មានកូន នៅ​មិន​ទាន់​ឃើញ ស្រី​ម៉ៅ អាច​សម្រេច​បំណង​ឡើយ​។ គេ​មិនដឹង​ថា មក​ពី​មាន​មូលហេតុ​អ្វី​នោះ​ទេ? បានជា​បែប​នេះ​។ ប្តី​ប្រពន្ធ​មួយគូ​នេះ នៅ​តែ​មាន​ជំនឿ​ថា ឱកាស​ណាមួយ និង​មានកូន​សម តាម​ចិត្ត​ប្រាថ្នា​ចង់បាន​ជាក់​ជា​មិន​ខាន​។

ហើយ​ចំពោះ​មូលហេតុ​ដែល ស្រី​ម៉ៅ នៅ​បន្ត​សិល្បៈ​ដោយសារ​តែ​ខាង​ស្វាមី​នាង​មាន​ក្រុម​ភ្លេង​នៅ​ទីនោះ សម្រាប់​ជួ​លក​ម្តរ ការ​កម្សាន្ត​នានា​របស់​បងប្អូន​ខ្មែរ​រស់នៅ​អា​មេ​រិ​កតាម​រដ្ឋ​នានា​។ ម្ល៉ោះហើយ​ទើប​នាង​ត្រូវ​តែ​ចូលរួម​សម្តែង​ច្រៀង ដើម្បី​បង្កើន​បរិយាកាស​អោយ​រីករាយ និង​អ៊ូរ​អរ ខណៈ​នាង​ក៏​ជា​តារាចម្រៀង​ដែល​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុងស្រុក​ម្នាក់​។

គួរ​បញ្ជាក់​ថា អតីត​ក្រុម​រ៉ៃ​មាស​នេះ ឃើញ​មាន​វាសនា​ទៅ​ក្រៅប្រទេស​រួម​មាន នាង អ៊ិ​ត ស្រី​ពី​ន និង ផា​ន់ ណា​វី ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ