ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ​ដំបូង​ CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦៩​គម្រោង មាន​ទឹកប្រាក់​ជិត​២,៤ ពាន់ លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦៩​គម្រោង មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជ​តិ​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​កោះសន្តិភាព​បាន​បូក​សរុប​តាំងពី​ខែមករា​ដល់​ដំណាច់ខែ​មិថុនា ២០២១ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦៩​គម្រោង មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជ​តិ​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​កោះសន្តិភាព​បាន​បូក​សរុប​តាំងពី​ខែមករា​ដល់​ដំណាច់ខែ​មិថុនា ២០២១ ។

យោង​តាម​របាយការណ៍​និង​សេចក្តី​ប្រកាស​ដដែល​នោះ ឃើញ​ថា​រយៈពេល​៦​ខែ​នេះ គម្រោង​លេចធ្លោ​ជាងគេ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​នៅ​ក្នុង​រយៈពេល​៦​ខែ​នេះ គឺ ជា​គម្រោង​វិនិយោគ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម មាន​ទុន​វិនិយោគ​ប្រមាណ​១.២៨៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​គម្រោង​វិនិយោគ​ផលិត​ក្រដាស​មាន​ទុន​វិនិយោគ​៥០៤​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ខេត្តកំពត ។

ដោយឡែក​ក្នុង​ខែមិថុនា ២០២១​នេះ មាន​គម្រោង​វិនិយោគ​ចំនួន​១២​គម្រោង​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​វិញ្ញាបនបត្រ​វិនិយោគ​ចំនួន​១២​គម្រោង​មាន​ទឹកប្រាក់​សរុប​ជាង​១៤៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​ភាគច្រើន​នៃ​គ្រោង​វិនិយោគ​ទាំងនេះ​គឺ​ផ្ដោត​លើ​រោង​ចក​ក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ។

បើ​តាម​លោក​វ​ង្សី វិស្សុត រដ្ឋ​លេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា ទោះបីជា​កម្ពុជា​ជួបនឹង​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដា​នៃ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ​យ៉ាងនេះ​ក្ដី តែ​កម្ពុជា​នៅ​តែ​ទទួល​បានការ​វិនិយោគ​ជា​ហូរហែ​ទាំង​ក្នុង​និង​ក្រៅប្រទេស ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​នៃ​ការ​រាលដាល​នេះ កម្ពុជា​នៅ​តែ​អាច​ទទួល​វិនិយោគិន​ចូល​មក​ស្វែងរក​ការ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ជា​ពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​ចិន​ក្លាយជា​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​រុញ​ច្រើន​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​បរិការណ៍​កូ​វី​ដ​១៩​នេះ ។

លោក​ថា​៖«​តាម​រយៈ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ទាំង​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​បាន​បង្ហាញ​ថា​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ អាច​ទប់ទល់​បាន និង​មិន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដួល​រលំ​ឡើយ » ។

បើ​តាម​អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក​ឌឹ​ត ច​ណ្ណា​បានឱ្យ​ដឹង​ថា នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​វិស័យ​ផ្សេង​ៗ​បាន​ជួប​ប្រទះ​នឹង​បញ្ហា តែ​វិស័យ​ឧស្សាហកម្ម​រោងចក្រ នៅ​តែ​មានការ​វិនិយោគ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ ក្លាយជា​វិស័យ​សំខាន់​មួយ​ក្នុង​បរិបទ​កូ​វី​ដ​១៩ ជាក់ស្ដែង​យើង​បានឃើញ​វិនិយោគិន​ជា​ច្រើន​បាន​ស្វែងរក​ទីតាំង​ដើម្បី​ដាក់​ការ​វិនិយោគ​របស់​ខ្លួន ដូច​ជាទី​តាំង​សម្រាប់​សង់រោង​ចក្រ សង់​ជា​ឃ្លាំង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ