ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងជំរុញ​កំណើន​វិស័យ​ជលផលដែល​មាន​ទឹកប្រាក់​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (​ផ្នែក​វារីវប្បកម្ម​)” មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៣៥ លាន​អឺ​រ៉ូ ដែល​ជា​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប និង​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​នោះ…

រាជធានី​ភ្នំពេញ ៖ គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (​ផ្នែក​វារីវប្បកម្ម​)” មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៣៥ លាន​អឺ​រ៉ូ ដែល​ជា​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប និង​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​នោះ បាន​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ​ដើម្បី ពង្រឹង​វិស័យ​វារីវប្បកម្ម​កម្ពុជា​បន្ថែម​ទៀត ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០២១​នេះ ។

យោង​តាម​ឯកឧត្តម​វេ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បានឱ្យ​ដឹង​ថា គម្រោង​នេះ មាន​រយៈពេល​អនុវត្ត​ចំនួន ០៦ ឆ្នាំ គឺ​គិត​ចាប់ពី​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២៣​ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ដោយ​សហភាព​អ៊ឺ​រ៉ុ​ប លើក​ទី​១ ដែល​ត្រូវ​បាន​ឯកភាព​គ្នា​ឱ្យ​ប្រើប្រាស់​នីតិវិធី​រួម របស់​រាជរដ្ឋាភិបាល ។ កម្មវិធី​នេះ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល ជាមួយ​និង​តំណាង​សហភាព​អ៊ឺ​រ៉ុ​ប កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​អនុវត្ត ។ ជា​រួម គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ ការ​អនុវត្ត​គម្រោង​គឺ​សម្រេច​បាន ១៥ % ធៀប​នឹង​ពេលវេលា​ប្រើប្រាស់​អស់ ៥៨ % និង គម្រោង​នេះ គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២៣​។

ឯកឧត្តម​បន្ត​ថា កម្មវិធី​នៃ​គម្រោង​នេះ មាន​គោលបំណង ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​និង​បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម ដោយ​បាន​អនុលោម​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល ចូលរួម​ក្នុង​សន្តិសុខ​ស្បៀង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​ភាព​រុងរឿង​របស់​ប្រទេស​ជាតិ និង​សុខុមាលភាព​របស់​ប្រជាជន និង​បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុ ក្នុង​ប្រទេស​កម្ពុជា និង ដើម្បី​សម្រេច​បាន​នូវ​សូចនាករ​ដែល​បាន​ចែង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​កម្ពុជា​ឆ្នាំ​២០១៦-២០៣០​។

តាម​រយៈ​គម្រោង​នេះ កម្ពុជា​រំពឹង​ថា​នឹង​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ និង​អាច​ឈាន​ទៅ​រក​ការ​ផ្គត់ផ្គង់​បាន​ទាំងស្រុង​នូវ​ផលិតផល​វារីវប្បកម្ម កាត់​បន្ថយ​ការ​នាំ​ចេញ​ព្រមទាំង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​នៅ​ពេល​អនាគត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ