ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ល្អ​គ្រប់យ៉ាង​ទេ

2 ឆ្នាំ មុន

កើតមក​ជា​មនុស្ស​រស់នៅ​លើ​ផែនដី​នេះ គ្មាន​បុគ្គល​ណា​ធ្វើ​ល្អ​បាន​គ្រប់យ៉ាង​ទេ មិន​អត់​ឡើយ​ចំណុច​ខុស ដូច្នោះ​ហើយ​កុំ​បៀតបៀន កុំ​ប្រកាន់​គ្នា​ពេក ព្រោះរ​សុទ្ធតែ​ស់​នៅ​លើ​ផែនដី​តែ​មួយ ដំបូល​ប្រក់​មេឃ​តែ​មួយ​ដូច​គ្នា ចែក​សេចក្ដីសុខ​ឲ្យ​គ្នា​ខ្លះ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ​ដែរ មិន​ចង់បាន​ទុក្ខ​មក​ដាក់ខ្លួន​ឡើយ…

កើតមក​ជា​មនុស្ស​រស់នៅ​លើ​ផែនដី​នេះ គ្មាន​បុគ្គល​ណា​ធ្វើ​ល្អ​បាន​គ្រប់យ៉ាង​ទេ មិន​អត់​ឡើយ​ចំណុច​ខុស ដូច្នោះ​ហើយ​កុំ​បៀតបៀន កុំ​ប្រកាន់​គ្នា​ពេក ព្រោះរ​សុទ្ធតែ​ស់​នៅ​លើ​ផែនដី​តែ​មួយ ដំបូល​ប្រក់​មេឃ​តែ​មួយ​ដូច​គ្នា ចែក​សេចក្ដីសុខ​ឲ្យ​គ្នា​ខ្លះ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ​ដែរ មិន​ចង់បាន​ទុក្ខ​មក​ដាក់ខ្លួន​ឡើយ ។

កុសលកម្ម​ឬ​អំពើ​ល្អ​ដែល​យើង​បាន​សន្សំ​មក​ហើយ​តាំងពី​ដើម​រៀង​មក បើ​ទោះជា​ញាតិ​មិត្ត ឬ​អ្នក​ដទៃ​មើល​មិនឃើញ មិនដឹងមិនឮ​យ៉ាងណា​ក៏​ដោយ ក៏​គង់​ខ្លួន​យើង​បានដឹង​ប្រាកដ​ជាក់ ហើយ​គង់​ទេវតា​ភ្នែក​ទិព្វ​មើលឃើញ​ច្បាស់ គឺ​សេចក្តី​ល្អ​នេះ​មិន​បាន​សាបសូន្យ​ទៅ​ណា​ទេ ។

ទោះបីជា​មាន​គេ​តិះដៀល ឬ​រិះគន់​យើង​ក៏​ដោយ យើង​គប្បី​យក​មក​ស្ថាបនា​កែ​លម្អ ព្រោះ​គ្រប់​ចំណុច​ដែល​យើង​ប្រព្រឹត្ត​ធ្វើ​រាល់​ថ្ងៃនេះ​មិនមែន​សុទ្ធតែ​ត្រូវ​គ្រប់​ដប់​នោះ​ទេ គង់​មាន​ចំណុច​ខ្លះ​មិន​ត្រូវ​ទំនង​មិន​ខាន ។

បើ​យើង​មានបុណ្យ​ក្នុង​ខ្លួន​ដែល​យើង​បាន​សាង​ទុក​មក​ហើយ និង​មាន​សីលធម៌​មាន​អំពើ​ល្អ​ជាប់​តាម​ខ្លួន​ដែរ អំពើ​ល្អ​របស់​យើង​ទោះបី​ញាតិ​មើល​មិនឃើញ ឬ​មិនដឹង​ក៏​ដោយ ក៏​យើង​មាន​សេចក្ដីសុខ​នៅ​ក្នុង​ខ្លួន​ដែរ ហើយ​ទេវតា​នឹង​តាម​ជួយ​ថែរក្សា​យើង​ឱ្យ​កាន់តែ​សុខ​ចម្រើន ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ