ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជី ផ្តល់​អីុនធឺណិត​ល្បឿន​លឿន​សម្រាប់​អាជីវកម្ម​ប្រើ​ពេល​ថ្ងៃ​ក្នុង​តម្លៃ​ទាប

8 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ ប្រព័ន្ធ​អីុនធឺណិត ជា​តម្រូវការ​ដ៏​ចាំបាច់​បំផុត​នៅ​តាម​បណ្ដា​ក្រុមហ៊ុន អង្គការ ក្រសួង គ្រឹះស្ថាន ធនាគារ ទីកន្លែង​ការងារ​ជា​ច្រើន មិន​ថា ទី​ធំ ឬ​តូច គឺ​គ្រប់​ផ្នែក​ទាំងអស់​តែងតែ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អីុនធឺណិត​

សព្វ​ថ្ងៃនេះ ប្រព័ន្ធ​អីុនធឺណិត ជា​តម្រូវការ​ដ៏​ចាំបាច់​បំផុត​នៅ​តាម​បណ្ដា​ក្រុមហ៊ុន អង្គការ ក្រសួង គ្រឹះស្ថាន ធនាគារ ទីកន្លែង​ការងារ​ជា​ច្រើន មិន​ថា ទី​ធំ ឬ​តូច គឺ​គ្រប់​ផ្នែក​ទាំងអស់​តែងតែ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អីុនធឺណិត​ដែល​មាន​ល្បឿន​លឿន ដើម្បី​ឲ្យ​ការងារ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​មិន​ថា ការងារ​ក្នុង​ការិយាល័យ ឬ​ជា​ការងារ​ទំនាក់ទំនង​ទាំង​ក្នុង និង​ក្រៅប្រទេស ការ​ស្រាវជ្រាវ ការ​យល់​ដឹង​ពី​សង្គម​ដែល​ទាក់ទង​នឹង​ការងារ​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទូលំទូលាយ មាន​ភាព​រលូន ងាយស្រួល និង​ការងារ​ទទួល​បាន​ភាព​ជោគជ័យ​។

ដោយ​យល់​ឃើញ​ថា តម្រូវការ​ពី​សំណាក់​អ្នក​ប្រើប្រាស់​កញ្ចប់​អីុនធឺណិត​លក្ខណៈ​អាជីវកម្ម ឬ​ការងារ​មានការ​ទាមទារ​ឲ្យ​អីុនធឺណិត​មាន​ល្បឿន​កាន់តែ​លឿន​ជាង​មុន ក្នុង​ម៉ោង​បំពេញការងារ ទើប​ឌី​ជី​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អីុនធឺណិត បាន​ចេញ​នូវ​កញ្ចប់​អីុនធឺណិត​ល្បឿន​លឿន​ជាង​មុន​ដល់​ទៅ​៥​ដង ជា​ពិសេស​តម្រូវ​ទៅ​នឹង​ក្រុមហ៊ុន​អាជីវកម្ម​ដែល​មាន​ប្រើប្រាស់​អីុនធឺណិត​នា​ពេល​ថ្ងៃ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​ជា​ចម្បង រីឯ​តម្លៃ​ទាប​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​បញ្ចុះតម្លៃ​រហូត​ដល់​៨៥%​។ ជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រើប្រាស់​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក (Fiber Optic) ក្នុង​តម្លៃ​ដ៏​សមរម្យ​រួម​ជាមួយ​អត្ថ​ប្រ​យោ​ជ​ន៍​​ជា​ច្រើន​ទៀត​សម្រាប់​បំពេញចិត្ត​ដល់​អតិថិជន និង​សម្រប​ទៅ​តាម​តម្រូវ​ការងារ​ផង​ដែរ​។ 

រាល់​អតិថិជន​ដែល​ជាវ​កញ្ចប់​អីុនធឺណិត​លឿន​នា​ពេល​ថ្ងៃ​ជាល​ក្ច​ណៈ​អាជីវកម្ម (Business Daylight) ពី ឌី​ជី ឥឡូវនេះ នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស គឺ​លោក​អ្នក​ចំណាយ​ត្រឹមតែ​30$​ឡើង​ទៅ ជាមួយនឹង​ល្បឿន​អីុនធឺណិត​ដែល​អាច​ទទួល​បាន​រហូត​ដល់ 20Mbps ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​តម្រូវការ​នៃ​ការងារ​របស់​អ្នក ។ លោក​អ្នក​ក៏​នឹង​ទទួល​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​យ៉ាងច្រើន​ពី​កញ្ចប់​អីុនធឺណិត​សម្រាប់​អាជីវកម្ម​មួយ​នេះ  ដែល​ពុំ​ធ្លាប់​មាន និង​គ្មាន​ក្រុមហ៊ុន​ដទៃ​ណា​អាច​ធ្វើ​បាន​។

សូម​រួសរាន់​ចាប់​យក​ឱ​កាស​ដ៏​កម្រ​មាន​ពី​ឌី​ជី អត្ថប្រយោជន៍​ជា​ច្រើន​កំពុង​រង់ចាំ​អ្នក រហូត​ដល់​ពេល​បំណាច់​ឆ្នាំ​២០១៥ !  អតិថិជន​មាន​បំណង​ជាវ សូម​ទំនាក់ទំនង​តាម​រយៈ​ទូរ​សព្ទ​លេខ 098-800-906 ឬ corp.sales@digi.com.kh​​​    ។