ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ថា​ USAID ​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​រីក​ចម្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចាត់​ទុក​ទីភ្នាក់ងារ USAID​ បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ហើយ​ទន្ទឹម​និង​នោះ USAID ​ក៏​បាន​បង្ហាញ​ពី​គម្រោង​…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចាត់​ទុក​ទីភ្នាក់ងារ USAID​ បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ហើយ​ទន្ទឹម​និង​នោះ USAID ​ក៏​បាន​បង្ហាញ​ពី​គម្រោង​ ឬ​ផែនការ​អំពី​ការ​រៀបចំ​ស្នើ​សុំ​ថវិកា​ទៅ​សហរដ្ឋអាមេរិក​ប្រមាណ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​យក​មក​អនុវត្ត​គម្រោង​ស្តី​ពីការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ត្រជាក់​នៅ​កម្ពុជា​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោកស្រី Veena Reddy ជានា​យក​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨​ មិថុនា ​២០២១​នេះ​ថា រាល់​គម្រោង ​ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ធនា​បាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់​ចំណូល កែប្រែ​កម្រិតជីវភាព​និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាម​រយ​:​ការ​អនុវត្ត​បច្ចេកវិទ្យា​សម​ស្រប ទំនើប​ទាន់ សម័យ ធន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល នា​ឆ្នាំ​២០៣០ និង ២០៥០ និង​ជា​ពិសេស​ឈាន​ជា​ជំហាន​ៗ ឆ្ពោះទៅ​ជា​ប្រទេស​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

លោកស្រី Veena Reddy ជានា​យក​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្តី​សង្ឃឹមថា​សមិទ្ធផល​នេះ និង​គម្រោង​កម្មវិធី​បន្តបន្ទាប់​ទៀត​ដែល​ទីភ្នាក់ងារ USAID គ្រោង​នឹង​ជួយ​ដល់​កម្ពុជា ប្រាកដជា​ចូលរួម​ចំណែក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​មួយ​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព​នា​ពេល​អនាគត​។

លោកស្រី Veena Reddy លើក​ឡើង​ថា «​ទីភ្នាក់ងារ USAID បាន​រៀបចំ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ចំនួន​ទឹកប្រាក់ ៣​លាន​ដុល្លារ យក​មក​អនុវត្ត​គម្រោង​ស្តី​ពី ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ត្រជាក់ Cold Chain Logistic System ដោយ​ប្រើ​ប្រព័ន្ធ​សូ​ឡា ដើម្បី​ជួយ​ដល់​ការ​ដាំ​ដុះ និង​ការ​ដឹក​ជញ្ជូន​បន្លែ ផ្លែ​ឈើ ត្រី សាច់​មក​កាន់​ទីផ្សារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ធានា​បាន​គុណភាព សុវត្ថិភាព​និង​តម្លៃ​»​។

ទាក់ទង​និង​ការ​លើក​ឡើង​គម្រោង​ខាងលើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​វេ​ង​សា​ខុន មាន​ប្រសាសន៍​ថា​« គម្រោង Cold Chain Logistic System វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម​បន្លែ ផ្លែ​ឈើ ត្រី សាច់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជា​ជំហាន​ៗ​ផ្អែក​ទៅ​លើក​ស្តង់ដារ​ផលិត វេច​ខ្ចប់ ថែ​ក្សា​រ ដឹក​ជញ្ជូន និង​ដាក់​តាំង​បង្ហាញ​ពិតប្រាកដ​មួយ ដែល​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​កសិផល សុខមាលភាព​សម្រាប់​អ្នក​បរិភោគ និង​កំណើន​តម្លៃបន្ថែម​»​។

តាម ឯកឧត្តម​រដ្ឋមន្ត្រី​វេ​ង សា​ខុន បាន​ស្នើ​សុំ​ទៅ​ទីភ្នាក់ងារ USAID ថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​គួរ​គិតពិចារណា​លើ​គោលបំណង​របស់​គម្រោង​ធ្វើ​យ៉ាងណា​ឱ្យ​ស្រប​ទៅ​តាម​ការ​វិវឌ្ឍន៍​រីក​ចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម ពិសេស​ស្រប​តាម​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​ឆ្ក​ង​កូ​វិ​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ