ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​១៩​នៅ​ផ្សា​របឹង​កេងកង រក​ឃើញ​អ្នក​ឆ្លង​ជាង​៧០​នាក់​ក្នុង​ការ​ធ្វើតេស្ត​លើក​ដំបូង

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង គណៈកម្មការ​ធិ​ការ​ផ្សា​របឹង​ករង​កង សហការ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ បាន​សម្រេច​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង ដើម្បី​អោយ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង គណៈកម្មការ​ធិ​ការ​ផ្សា​របឹង​ករង​កង សហការ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ បាន​សម្រេច​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង ដើម្បី​អោយ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់ យក​សំណាក​រក​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សាលា​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង​។

សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា ការ​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​ផ្សា​របឹង​កេងកង នេះ គឺ​ចាប់ពី​ម៉ោង​ប្រមាណ​១០​ព្រឹក រហូត​មក​ទល់​នឹង​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ គឺ​រក​ឃើញ​មាន​ក្រុម​អាជីវករ​សរុប​ជាង​៧0​នាក់​ហើយ​ដែល​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

តាម​ប្រភព​ព័ត៌មាន​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ផ្សា​របឹង​កេងកង​នេះ​ដែរ គឺ​មាន​អាជីវករ​ម្នាក់ និង​កូន​របស់​គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​ទើបតែ​ដេកពេទ្យ​បាន ២​ថ្ងៃ ក៏​មក​លក់ដូរ​វិញ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល និង​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង ហើយ​តម្រូវ​អោយ​ក្រុម​អាជីវករ​ទាំងអស់​នាំ​គ្នា​ធ្វើ​សំណាក​តែ​ម្តង​។

ដោយ​មិន​ទាន់​ដឹង​ថា ក្រុម​អាជីវករ​ទាំងអស់​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​នា​ពេល​នេះ ដោយ​ជា​លទ្ធផល​បណ្តោះអាសន្ន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ជាង​៧0​នាក់​ហើយ ហើយ​ពួក​គាត់​ក៏​កំពុង​តែ​នាំ​គ្នា​មក​ជា​បន្តបន្ទាប់​ទៀត​ជា​ហូរហែ​ដើម្បី​ធ្វើតេស្ត​នៅឡើយ​។ ហើយ​សម្រាប់​​ព័ត៌​មានបន្ថែម​ទៀត ​នឹង​មាន​ផ្សាយ​ជូននៅពេល​ក្រោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ