កិច្ចរបស់បព្វជិតនិងគ្រហស្ថ
នៅក្នុងគាថាធម្មបទ ព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលមិនគួរធ្វើប្រយោជន៍របស់ខ្លួនឲ្យសាបសូន្យព្រោះតែប្រយោជន៍អ្នកដទៃដ៏ច្រើនឡើយ កាលបើបុគ្គលដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍នោះដោយល្អចុះ ។ ចំពោះប្រយោជន៍នេះបើជាគ្រហស្ថវិញបានដល់ការខំខ្នះខ្នែងប្រឹងប្រែងស្វែងរកភោគសម្បត្តិ មិនត្រូវបណ្តែតបណ្តោយឲ្យពេលវេលាកន្លងទៅទទេៗនោះឡើយ គឺខំប្រឹងក្នុងកិច្ចការរបស់ខ្លួនពិតៗ, មិនត្រូវឲ្យពេលវេលាកន្លងទៅព្រោះតែប្រយោជន៍របស់អ្នកដទៃសូម្បីតិចតួចឡើយ…
ចែករំលែកព័តមាននេះ