ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សាំ​សុង​ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​សន្ធឹកសន្ធាប់​ដល់​អតិថិជន​ជាវ​ផលិតផល​អេ​ឡិច​ត្រូនិ​ច​សាំ​សុង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាំ​សុង​បាន​ធ្វើការ​ផ្តល់​ជូន​ពិសេស​រាល់​ការ​ជាវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​សាំ​សុង ឬ​ទូរស័ព្ទ​ដៃ​ទំនើប​ម៉ាក​សាំ​សុង ណាមួយ​ចាប់ពី​ថ្ងៃនេះ​តទៅ​។ សម្រាប់​រាល់​អតិថិជន​ដែល​បាន​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាំ​សុង​បាន​ធ្វើការ​ផ្តល់​ជូន​ពិសេស​រាល់​ការ​ជាវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​សាំ​សុង ឬ​ទូរស័ព្ទ​ដៃ​ទំនើប​ម៉ាក​សាំ​សុង ណាមួយ​ចាប់ពី​ថ្ងៃនេះ​តទៅ​។ សម្រាប់​រាល់​អតិថិជន​ដែល​បាន​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​ដែល​មាន​ដូច​ជា​ទូរ​ទឹក​ក ម៉ាស៊ីនបោកខោអាវ ម៉ា​យ​ក្រូ​វ៉េវ ជាដើម​ចាប់ពី​100​ដុល្លារ​ឡើង​ទៅ​នឹង​មានឱកាស​ចាប់​រង្វាន់​មួយ​សន្លឹក ដើម្បី​ឈ្នះ​ទូរទស្សន៍​សាម​សុង Model H5003 ចំនួន​18​រង្វាន់ ម៉ាស៊ីន​ចាក់ DVD Blue-Ray សាម​សុង Model BD-H4500 ចំនួន​44​រង្វាន់ ម៉ា​យ​ក្រូ​វ៉េវ​សាម​សុង Model ME 711 ចំនួន​44​រង្វាន់ ម៉ាស៊ីន​បូម​ធូលី​សាម​សុង Model VCC-4130S37 ចំនួន​44​រង្វាន់ ព្រមទាំង​អាវយឺត​សាម​សុង និង​ទឹក​ក្រអូប Downy ចំនួន​2500​រង្វាន់ ចាប់ពី​ថ្ងៃ​ទី​20 រហូត​ដល់​ថ្ងៃ​ទី​29 វិច្ឆិកា នេះ​។

ចំណែក​រាល់​អតិថិជន​ដែល​ជាវ​ទូរស័ព្ទ​ដៃ​សាំ​សុង Galaxy S6 edge / S6 edge+ ឬ Note5 នឹង​ទទួល​បាន Wireless Charging Power Bank ដែល​មាន​ទំហំ 10,000mAh ដោយ​ឥត​គិតថ្លៃ​មួយ​ភ្លាម​ៗ​។ ការ​ផ្តល់​ជូន​នឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​អស់ពី​ស្តុក​នៅ​តាម​ហាង​ទំនើប​សាំ​សុង ដែល​បាន​កំណត់​។ លោក​អ្នក​អាច​ទទួល​បាន​នូវ​ឱកាស​ឈ្នះ​រង្វាន់​ទាំងនោះ​តាម​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​ទាំង​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។

ក្រុមហ៊ុន​សាម​សុង ជា​ក្រុមហ៊ុន​ម៉ាក​ផលិតផល​បច្ចេកវិទ្យា​នាំមុខ​គេ​នៅ​លើ​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​ផលិតផល​បច្ចេកវិទ្យា​ច្នៃប្រឌិត​គ្រប់​ប្រភេទ ដើម្បី​ឆ្លើយ​តប​នឹង​បំពេញ​តម្រូវការ​របស់​អតិថិជន​របស់​ខ្លួន​សម្រាប់​តម្រូវការ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ក្រុមហ៊ុន​នៅ​មិន​ទាន់​បិទ​បញ្ចប់​ការ​ផ្តល់​ជូន​ពិសេស​នេះ​នៅឡើយ​ទេ ដូច្នេះ​រាល់​អតិថិជន​ដែល​ចាប់អារម្មណ៍​សូមកុំ​ភ្លេច​ទៅ​កាន់​សាខា​ហាង​ទំនើប​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​៕

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ ៖ www.samsung.com និង global.samsungtomorrow.com​