ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ម្ចាស់​រថយន្ត FORD គ្រប់​រូប​កាន់តែ​សប្បាយ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ត FORD គ្រប់​រូប​ដែល​ជា​អតិថិជន របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ឆ្លង​ដែន​ដ៏​អស្ចារ្យ​ឆ្ពោះ ទៅ​កាន់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ត FORD គ្រប់​រូប​ដែល​ជា​អតិថិជន របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ឆ្លង​ដែន​ដ៏​អស្ចារ្យ​ឆ្ពោះ ទៅ​កាន់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា និង​ខេត្ត​ច​ន្ថា​បុរី ប្រទេស​ថៃ នៅ​ដើមខែ​ធ្នូ ខាង​មុខ​នេះ ជាមួយនឹង​ក្បួន​ដង្ហែ​រថយន្ត Ford ចំនួន​ជាង​៦០​គ្រឿង​។

ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៥​នេះ រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឧ​បត្ត​ម្ភ​កម្មវិធី ដោយ​ក្រុម​ហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា  ដែល​ជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ CAMBREW LTD ហើយ​មានការ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken & Dairy Queen​។ ក្នុង​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​នេះ​ដែរ មាន​រយៈពេល​៤​ថ្ងៃ​៣​យប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ ដោយ​មាន​អ្នកដំណើរ​ប្រមាណ​៣០០​នាក់ ដែល​អ្នកចូលរួម​នឹង​រីករាយ​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ និង ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទ​ពិសោធន៍​បោះជំរំ​ដ៏​រ៉ូ​មែន​ទិច​នៅ​លើ​ឆ្នេរសមុទ្រ​យ៉ាង​ស្រស់​ត្រកាល​នៃ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ។

លើស​ពី​នេះ​ទៅ​ទៀត  អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ច​ន្ថា​បុរី ប្រទេស​ថៃ ថែម​ទៀត​ផង​។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុមហ៊ុន​ហ្វ​ដ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា កន្លង​ទៅ លោ​កង​ន សាំង អគ្គនាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៥ នេះ ។ លោក​រំពឹង​ថា ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ នឹង​កាន់តែ​ធ្វើ​ឱ្យ​អ្នកចូលរួម រីករាយ កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត ។

លោក​សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត​នៃ​ក្រុមហ៊ុន អ អិ​ម អេ​ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៥ នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​៦០​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្ត​ប៉ៃលិន ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ច​ន្ថា​បុរី ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​អតិ​ថ​ជន FORD ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ទឹកដី​ប្រទេស​ថៃ​ផង​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា ដំណើរ​កម្សាន្ត FORD Adventure មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ទំនាក់ទំនង​គ្នា​ល្អ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា ។

គួរ​បញ្ជាក់​ថា ដំណើរ​កម្សាន្ត​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០០៧ ដោយ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី​, ឆ្នាំ​២០០៨ ទៅ​កាន់​ខេត្តរតនគិរី​, ឆ្នាំ​២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅ​កាន់​ទឹកដី​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​, ឆ្នាំ​២០១២ ទៅ​កាន់​ខេត្តមណ្ឌលគិរី ហើយ​ឆ្នាំ​២០១៣ ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ដោយ​មាន​ចំនួន​អ្នកចូលរួម កើន​ឡើងជា​បន្តបន្ទាប់​, ឆ្នាំ​២០១៤ ទៅ​កាន់​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុង ប្រទេស​កម្ពុជា និង​ខេត្ត​ត្រា​ត ប្រទេស​ថៃ៕