ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​៣ ​នៅ​ខេត្តស្វាយរៀង​ និង​១​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ត្រូវ​បាន​អនុម័ត​ឱ្យ​វិនិយោគ​ជា​ផ្លូវការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វី​ដ​១៩​យ៉ាងនេះ​ក្ដី ក៏​កម្ពុជា​នៅ​តែ​ទទួល​បាន​គម្រោង​វិនិយោគ ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​សហគ្រាស ជាក់ស្ដែង​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​២០២១​នេះ មាន​គម្រោង​វិនិយោគ​ចំនួន​៣​នៅ​ខេត្តស្វាយរៀង និង​១​នៅ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វី​ដ​១៩​យ៉ាងនេះ​ក្ដី ក៏​កម្ពុជា​នៅ​តែ​ទទួល​បាន​គម្រោង​វិនិយោគ ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​សហគ្រាស ជាក់ស្ដែង​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​២០២១​នេះ មាន​គម្រោង​វិនិយោគ​ចំនួន​៣​នៅ​ខេត្តស្វាយរៀង និង​១​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ថា គម្រោង​វិនិយោគ​៤​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​១០០០​កន្លែង ។

គម្រោង​ទាំង​៤ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ផ្លូវការ​រួម​មាន​៖
១- គម្រោង​បង្កើត​រោងចក្រ​ផលិត អំ​ពូ​ល​ភ្លើង គ្រឿង​បង្គុំ​អំ​ពូ​ល​ភ្លើង និង​គ្រឿង​បង្គុំ​វាំងនន​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ ផាក ខេត្តស្វាយរៀង​មាន​ទុន​វិនិយោគ​ប្រមាណ ៥,២ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៩៩​កន្លែង​។

២- គម្រោង​បង្កើត​រោងចក្រ​ផលិត​តុ​ក្ត​តា និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហា​យ ផាក​, ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។
៣- គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះ​សីហ​នុ​, មាន​ទុន​វិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣២​នាក់​។
៤- គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន (​កង់​) ទោចក្រយាន​អគ្គិសនី (​កង់​អា​គុយ​) និង​គ្រឿង​បង្គុំ​ទោចក្រយាន​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ី​ន បា​វិត ខេត្តស្វាយរៀង​, មាន​ដើមទុន​វិនិយោគ​ប្រមាណ ១៣,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៥១​នាក់ ។

ក្រៅពី​គម្រោង​វិនិយោគ​ទាំងនេះ ក៏​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត ត្រូវ​អនុម័ត​រួចរាល់​នៅ​ក្នុង​បរិបទ​នៃ​កូ​វី​ដ​១៩​រាលដាល​ក្នុង​ប្រទេស ក្នុង​នោះ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ