រាជធានីភ្នំពេញ ៖ មហាជនអ្នកគាំទ្រតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ប្រចាំផលិតកម្មហង្សមាសគឺតារាចម្រៀង ឱក សុគន្ធកញ្ញា ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញតារាចម្រៀងរូបស្រស់សំឡេងមិនចេះរីងស្ងួតរូបនេះបានប្តូរប្រូហ្វាល់ (profile) ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាក់រូបភាពបូកាន់ទុក្ខ (RIP) នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
បើទោះបីយ៉ាងណាក្តីដើម្បីបំបាត់ចម្ងល់ និងការព្រួយបារម្ភរបស់ហ្វែនៗ និងមហាជន admin ផេកហ្វេសប៊ុក Aok Sokunkanha – ឱក សុគន្ធកញ្ញា បានឲ្យដឹងថា«ក្នុងនាមខ្ញុំជា admin page សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារបង កញ្ញា ដែលម៉ាក់យាយគាត់បានទទួលមរណភាព។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសាររំលែកទុក្ខរបស់បងប្អូន »។
យ៉ាងណាក្តី អ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើន បានសម្តែងនូវទឹកចិត្តចូលរួមរំលែកទុក្ខចំពោះមរណទុក្ខមួយនេះតាមរយៈសារបញ្ចេញមតិបង្ហាញអំពីទឹកចិត្តគោរពស្រលាញ់រាប់អាន និងអាណិតអាសូរចំពោះទុក្ខដ៏ក្រៀមក្រំរបស់តារាចម្រៀងដ៏ស្រស់ស្អាតសំឡេងពីរោះរបស់ប្រទេសកម្ពុជារូបនេះ៕ ដោយ ៖ ខាត់ សាមឿន
ចែករំលែកព័តមាននេះ