ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១៨-២០​មិថុនា មានភ្ញៀវ​ទេសចរ​ជាង ១០​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ចុង​ស​ប្ដា​ហ៍ គឺ​នៅ​ថ្ងៃ​ទី​១៨-២០ ខែមិថុនា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ នា​ចុង​ស​ប្ដា​ហ៍ គឺ​នៅ​ថ្ងៃ​ទី​១៨-២០ ខែមិថុនា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់​ជូន​សាធារណជន នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃ​ទី​១៨-២០ ខែមិថុនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ទី​បី នៃ​ខែមិថុនា​នោះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ១០៩,០៩៥​នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ១០៧,៧៦២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ១,៣៣៣​នាក់ ក្នុង​នោះ​គោលដៅ​តំបន់ឆ្នេរ គោលដៅ​អេកូ​ទេសចរណ៍​ទេសចរណ៍​ផ្សងព្រេង និង​រមណីយដ្ឋាន​ឯកជន​កែ​ច្នៃ​បែប​ទេសចរណ៍ធម្មជាតិ គឺជា​គោលដៅ ដ៏​សំខាន់​ដែល​មាន​ភ្ញៀវ​ទៅ​លេង​ច្រើន​ជាងគេ​» ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ រួម​មាន ៖

  • រាជធានី​ភ្នំពេញ​៖ ២០,៧១៦ នាក់
  • ខេត្តកំពត​៖ ១៩,៤១៦ នាក់
  • ខេត្តកំពង់ស្ពឺ​៖ ១២,៣២០ នាក់
  • ខេត្តបាត់ដំបង​៖ ៩,៦៨៨ នាក់
  • ខេត្ត​ព្រះ​សីហ​នុ​៖ ៨,៧៩៣ នាក់
  • ខេត្ត​កែប​៖ ៨,៣៤០ នាក់ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បង្ហាញ​ការ​កត់​សម្គាល់ថា ចំនួន​នេះ មានការ​កើនឡើង​ប្រមាណ ៥៣.៩៣% ធៀប​នឹង​ស​ប្តា​ហ៍​កន្លង​មក ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៃ​ខែមិថុនា ឆ្នាំ​២០២០ គឺ​ថយ​ចុះ ២៨.៧២% ។

ឯកឧត្តម​បាន​បន្ត​ថា ការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរ​ធៀប​នឹង​ស​ប្តា​ហ៍​កន្លង​មក ដោយសារ​មាន​ថ្ងៃ​សម្រាក​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ គួប​ផ្សំ​នឹង​ថ្ងៃ​សៅរ៍​-​អាទិត្យ មាន​រយៈពេល​បី​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​គោលដៅ​ទេសចរណ៍​នានា ។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​បញ្ជាក់​ទៀត​ថា «​គោលដៅ​ទេសចរណ៍​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ គោលដៅ​អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​រមណីយដ្ឋាន​ឯកជន​ដែល​មានការ​កែ​ច្នៃ​បែប​ទេសចរណ៍ធម្មជាតិ ជា​គោលដៅ​ចម្បង​របស់​ភ្ញៀវ​ទេសចរ ដែល​ជា​និន្នាការ​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​បរិបទ​គន្លង​ថ្មី ជា​ពិសេស​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​គម្លាត​សុវត្ថិភាព និង​ការ​ជួបជុំ​ជា​លក្ខណៈ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​» ។

ទោះបី​មានការ​កើនឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ក៏​នៅ​តាម​គោលដៅ​ទេសចរណ៍​ខ្លះ​នៅ​តែ​មាន​ទេសចរ​ទៅ​លម្ហែ​កម្សាន្ត​ខ្លះ​ៗ​ផង​ដែរ​។ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​នៅ​តែ​បាន​បង្កើន​ការ​ក្រើនរំលឹក​ដល់​ភ្ញៀវ​ទេសចរ និង​ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​នៅ​គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម ពិសេស​ការ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture