ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤ នាក់ ជាប់អន្ទាក់​សមត្ថកិច្ច នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ជាង ១​គីឡូក្រាម​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ សេចក្តីរាយការណ៍​ឲ្យ​ដឹងថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ បាន​សហការ​បង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន…

ខេត្តបន្ទាយមានជ័យ​៖ សេចក្តីរាយការណ៍​ឲ្យ​ដឹងថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ បាន​សហការ​បង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម​។

​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃខែ​ខាងលើ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ​លោកនាយ​ករង ឃឹ​ង សារ៉ាត់ និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់ ប៉ោយប៉ែត ផាស ភូមិ​ក្បាលស្ពាន​២ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ស្ថិត​ជាប់​ព្រំប្រទល់​ដែនកម្ពុជា​.​ថៃ​។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ រួមមាន​៖ ១.​ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ២.​ឈ្មោះ ម៉ៅ ទូច ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ៣.​ឈ្មោះ ម៉ៅ​ង ស្រស់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ៤.​ឈ្មោះ ថោង ផល្លា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​។

​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង ៤​នាក់ សមត្ថកិច្ច បាន​រឹបអូស​វត្ថុតាង រួមមាន​៖ ១.​សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ១​កញ្ចប់​ធំ​ស្មើ ទម្ងន់​សុទ្ធ ១០៣៤.៩០ ក្រាម​។ ២.​កញ្ឆា​ក្រៀម ៤៩៥ ក្រាម ៣.​ទូរស័ព្ទ ៣ គ្រឿង ៤.​ម៉ូតូ ៤ គ្រឿង ៥.​លុយ​ថៃ ចំនួន ៨៦,៤០០ បាត​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕ ឃឹម ប៊ុន​ណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ