ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ចាន់ ស្រី​រ័​ត្ន ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ទោះ​ចាក់​ថ្នាំ​ការពារ​ហើយ​២​ដង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ចាន់ ស្រី​រ័​ត្ន បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បើ​ទោះបីជា​នាង​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​បាន​គ្រប់​ចំនួន​២​ដូ​ស​ក៏​ដោយ​។ តារា​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​កន្លែង​សម្រាក​ព្យាបាល​ភ្លាម​ៗ ក្រោយ​ពេល​ដែល​នាង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ចាន់ ស្រី​រ័​ត្ន បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បើ​ទោះបីជា​នាង​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​បាន​គ្រប់​ចំនួន​២​ដូ​ស​ក៏​ដោយ​។ តារា​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​កន្លែង​សម្រាក​ព្យាបាល​ភ្លាម​ៗ ក្រោយ​ពេល​ដែល​នាង​បាន​ទទួលលទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​បាន​ពិនិត្យ​សំណាក​រួច​។

ចាន់ ស្រី​រ័​ត្ន បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សា​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ​ថា នាង​ពិតជា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ប្រាកដ​មែន​។ នាង​បញ្ជាក់​ថា មុន​ពេល​ពិនិត្យ​ឃើញ​មាន​មេរោគ​កូ​វី​ដ​នេះ​នាង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ពោល​គឺ​វា​ដូច​ជា​ជំងឺ​ផ្តាសាយ​ធម្មតា​។ នាង​ថា បន្ទាប់​ពី​មានការ​សង្ស័យ​នាង​ក៏​បាន​ទៅ​ពិនិត្យ ហើយ​ក៏​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​នេះ​តែ​ម្តង​។ នាង​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​ឃើញ​វិជ្ជមាន​កូ​វី​ដ នាង​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

បើ​តាម ចាន់ ស្រី​រ័​ត្ន ថា រហូត​មក​ទល់​នា​ពេល​នេះ គឺ​មាន​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​នាង​បាន​មក​សម្រាក​ព្យាបាល​ជំងឺ​មួយ​នេះ ខណៈ​ពេល​អ​កា​រៈ​របស់​នាង​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​។ នាង​ថា អាកា​រៈ​របស់​នាង​ពីរ​ថ្ងៃនេះ គឺ​មាន​ស្ថានភាព​ដូច​ជំងឺ​ផ្តាសាយ​ធម្មតា មិន​មាន​អ្វី​គួរ​អោយ​កត់សម្គាល់​នោះ​ឡើយ​។

ចាន់ ស្រី​រ័​ត្ន បាន​លើក​ឡើង​បន្ថែម​ថា នាង​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​នេះ​ចំនួន​២​ដូ​សរួច​មក​ហើយ ប៉ុន្តែ​នាង​ឆ្ងល់​ថា តើ​នាង​បាន​ឆ្លង​ជំងឺ​នេះ​ពី​អ្នក​ណា? ព្រោះថា នាង​មិន​បាន​ចេញ​ទៅ​ណា​ផង​នោះ​។ នាង​ថា ការ​រក​ឃើញ​នាង​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នា​ពេល​នេះ គឺ​រក​ឃើញ​តែ​ទៅ​លើ​នាង​ម្នាក់​គត់ ចំណែក​ក្រុម​គ្រួសារ​របស់​នាង គឺ​មិន​មាន​រក​ឃើញ​ចម្លង​ទៅ​ម្នាក់​ណា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ