ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក បៃ​ដិ​ន បង្ហោះសារក្រៀមក្រំ ក្រោយ​បាត់បង់​សុនខ​១ក្បាល​ដែល​​រួមរស់​ជាមួយ​គ្នា​អស់​១៣​ឆ្នាំ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ដិ​ន និង​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ជែ​ល បៃ​ដិ​ន បាន​ប្រកាស​ដំណឹង​នៃ​ការ​បាត់បង់​

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ដិ​ន និង​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ជែ​ល បៃ​ដិ​ន បាន​ប្រកាស​ដំណឹង​នៃ​ការ​បាត់បង់​សុនខ​ចិញ្ចឹម​ជាទី​ស្រលាញ់ ដែល​មានឈ្មោះ​ថា Champ បន្ទាប់​ពី​បាន​រួមរស់​ជាមួយ​ក្រុម​គ្រួសារ​លោក​អស់​រយៈពេល ១៣​ឆ្នាំ​មក​ហើយ​។

លោក ចូ បៃ​ដិ​ន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ថា «​គ្រួសារ​របស់​យើង​បាន​បាត់បង់​ដៃគូ​ជាទី​ស្រឡាញ់​នៅ​ថ្ងៃនេះ​។ ខ្ញុំ​នឹង​នឹក​វា​ខ្លាំង​ណាស់​»​។

សុនខ​ឈ្មោះ Champ ដែល​បាន​បាត់បង់​ជិ​វីត គឺជា​សុនខ​គង្វាល​របស់​អា​ល្លឺ​ម៉​ង់​មួយ​ក្បាល ក្នុង​ចំណោម​២​ក្បាល ដែល​រស់នៅ​សេត​វិមាន​ជាមួយ​លោក បៃ​ដិ​ន​។ ដោយ​មួយ​ក្បាល​ទៀត មានឈ្មោះ​ថា Major​ ហើយ​ពួក​វា​ក៏​​ធ្លាប់​​​ផ្លាស់​មក​រស់នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ជាមួយ​ម្ចាស់​វា​ផង​ដែរ នៅ​ពេល​ដែល​លោក បៃ​ដិ​ន ជា​អនុ​ប្រធានាធិបតី​។

សុនខ​ទាំង​២​ក្បាល​នេះ ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៦ យក​មក​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០១៨ នៅ​ពេល​ពួក​វា​មាន​អាយុ​៣​ឆ្នាំ​ ។ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក បៃ​ដិ​ន បានឱ្យ​ដឹង​ថា ជិ​វិត​ក្រុម​គ្រួសារ​លោក កាន់តែ​មាន​ភាព​ស្រស់បំព្រង​នៅ​ពេល​មាន​វត្តមាន​របស់ Champ និង Major៕ (​ដកស្រង់​ចេញពី BBC)

សត្វ​សុនខឈ្មោះ Champ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ