ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​បន្ថែម​៤៣​នាក់​ទៀត និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​១៦៧​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​៤៣​នាក់ ស្រី​១៧​នាក់ ក្នុង​នោះ​មាន​កុមា​រា​អាយុ​០៤​ឆ្នាំ​ម្នាក់​, កុមា​រា​អាយុ​០៣​ឆ្នាំ​ម្នាក់​,​កុមា​រា​អាយុ​០៥​ឆ្នាំ​ម្នាក់​,​កុមា​រា​អាយុ​១១​ឆ្នាំ​ម្នាក់​,​កុមារី​អាយ​១១​ឆ្នាំ​ម្នាក់​,​អាយុ​០៥​ឆ្នាំ​ម្នាក់​,…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ថ្មី ចំនួន​៤៣​នាក់ ស្រី​១៧​នាក់ ក្នុង​នោះ​មាន​កុមា​រា​អាយុ​០៤​ឆ្នាំ​ម្នាក់​, កុមា​រា​អាយុ​០៣​ឆ្នាំ​ម្នាក់​,​កុមា​រា​អាយុ​០៥​ឆ្នាំ​ម្នាក់​,​កុមា​រា​អាយុ​១១​ឆ្នាំ​ម្នាក់​,​កុមារី​អាយ​១១​ឆ្នាំ​ម្នាក់​,​អាយុ​០៥​ឆ្នាំ​ម្នាក់​, អាយុ​១​ឆ្នាំ​ម្នាក់​, ទារិកា​អាយុ​១០​ថ្ងៃ​ម្នាក់ និង​ទារក អាយុ​០៦​ខែ​ម្នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​១៦៧​នាក់ ករណី​ជា​សះស្បើយ​ចំនួន​២៧​នាក់ ស្រី​១៨​នាក់ ករណី​ស្លាប់​០២​នាក់​ជា​បុរស​។

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​។ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​១,៣៨១​នាក់ ស្រី​៧៩៨​នាក់ ជា​សះស្បើយ​សរុប​៩០៩​នាក់ ស្រី​៥៣២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៦៣​នាក់ ស្រី​២៦៤​នាក់ ករណី​ស្លាប់​កើនឡើង​០៩​នាក់ ស្រី​០២​នាក់​។ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៤៣​នាក់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ជ្រំ​ចំនួន​០៥​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​០៦ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩ ក្រុង​បា​វិត​ចំនួន​៣១​នាក់​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន