ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ ២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ បាត់បង់​ជីវិត​ភ្លាមៗ ដោយ​គាប​ជាប់​ក្នុង​រថយន្ត នៅ​ស្រុក​កំពង់សីលា​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ ធំ ២​គ្រឿង បុក​គ្នា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៣៨ និង​១៣៩ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា…

ខេត្ត​ព្រះសីហនុ​៖ ធំ ២​គ្រឿង បុក​គ្នា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៣៨ និង​១៣៩ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម្នាក់ បាត់បង់​ជីវិត​ភ្លាមៗ ដោយ​គាប​ជាប់​ក្នុង​រថយន្ត​។​

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាងរ​ថ​យន្ត​ផ្ទុក​កុងតឺន័រ ក្បាល​ពណ៌​ស លាយ​បៃតង ម៉ាក HINO ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2887 បុក​ប៉ះ​ជាមួយ​រថយន្ត​ផ្ទុក​កុងតឺន័រ ក្បាល​ពណ៌ ស ម៉ាក Frightliner ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1427 អ្នកបើកបរ បាន​រត់គេច​បាត់ ក្រោយ​កើតហេតុ​។ រថយន្ត​ទាំងពីរ​នេះ បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​។​

​សមត្ថ​ម​កិច្ច​បន្តថា ហេតុការណ៍​រថយន្ត​កុងតឺន័រ​បុក​គ្នា​នេះ បណ្ដាលអោយ​អ្នកបើកបរ ឈ្មោះ លី រ៉ាវី អាយុ ៣៣​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ ក្នុង​ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បាត់​បង់ជីវិត នៅនឹងកន្លែង ហើយ​អ្នករួមដំណើរ ក្នុង​រថយន្ត HINO ចំនួន ២​នាក់ រងរបួស មានឈ្មោះ​៖ ១ -​ឆាយ ឡែ​ន ភេទ ស្រី អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង រងរបួស​ស្រាល ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ខាងលើ​។ ២ -​ឯល សុខ​ហេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ក្នុង​ខេត្តព្រៃវែង រងរបួស​ស្រាល​។ អ្នករងរបួស​ទាំងពី​រ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​។

​ក្រោយ​កើតហេតុ កម្លាំង​អាវុធហត្ថ ស្នាក់ការ​សន្តិសុខ ៤០២ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់សីលា ចុះ​អន្តរាគមន៍ ជួយ​គាស់ យក​សាកសព ដែល​គាប​ជាប់ ក្នុង​រថយន្ត និង​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ ការពារ​កន្លែងកើតហេតុ រៀបចំ​សណ្តាប់ធ្នាប់ សំរួល​ចរាចរណ៍ និង​ដោះស្រាយ​បន្ត តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ