ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​សារា​វ័​ន្ត​តេ​ជោ​​បាន​បញ្ចប់​បិទ​ខ្ទប់​ តែ​នៅ​ ៥​កុ​ដិ​បន្ត​បិទ​ខ្ទប់​ដដែល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វត្ត​សារា​វ័​ន្ត​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ…

រាជធានី​ភ្នំពេញ ៖ វត្ត​សារា​វ័​ន្ត​តេ​ជោ ដែល​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ចុះ​ទៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​បញ្ចប់​ការ​បិទ​ខ្ចប់​វត្ត​សារា​វ័​ន្ត​តេ​ជោ ឲ្យ​ដំណើរការ​ឡើង​វិញ ក៏​ប៉ុន្តែ​កុដិ​ក្នុង​វត្ត​ចំនួន​៥ នៅ​បន្ត​បិទ​ខ្ទប់ មាន​កុដិ​លេខ ១០,២៦,១៧,០១ និង​កុដិ​លេខ​៩ ។

គួ​រំលឹក​ថា កាល​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នា​២០២១ វត្ត​សារា​វ័​ន្ត​តេ​ជោ ត្រូវ​បាន​បិទ​ខ្ទប់​ជា​ស្ថាពរ​ហើយ ហាម​មិន​ឲ្យ​ចេញចូល​ទេ ។

បន្ទាប់​ពី ក្រុមការងារ និង​ក្រុម​គ្រូពេទ្យ បាន​អនុវត្ត​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩ ពី​សំណាក់​ព្រះសង្ឃ និង​អ្នក​នៅ​ក្នុង​វត្ត​ទាំងអស់​បាន​ចំនួន ២៧៥​អង្គ​/​នាក់​រក​ឃើញ​វិជ្ជមាន​ចំនួន​២៧​អង្គ​/​នាក់​(​ស្រី​០៤​នាក់​) ក្នុង​នោះ​ព្រះសង្ឃ​០៩​អង្គ អ្នក​ស្នាក់​នៅ​វត្ត​១៨​នាក់ ។

ដើម្បី​សុវត្ថិភាព សូម​ព្រះ​តេជគុណ ញាតិ​ញោម និង​សិស្ស​-​និស្សិត ដែល​បាន​ចេញចូល និង​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ និង​សិស្ស​-​និស្សិត នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ត្រូវ​ដាក់ខ្លួន​ដាច់​ដោយឡែក និង​យកចិត្តទុកដាក់ ក្នុង​ការ​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ជាមួយ​ព្រះ​តេជគុណ និង​សិស្ស​-​និស្សិត ក្ក្នុង​វត្ត​សារា​វ័ន​តេ​ជោ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​សារា​វ័​ន្ត​តេ​ជោ បាន​ធ្វើការ​បិទ​ខ្ទប់​អស់​រយៈពេល​ជិត​មួយ​ខែ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ