ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ត្រូវ​ហ៊ាន​លះបង់

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា មេដឹកនាំ​ល្អ​គឺជា​អ្នកដឹកនាំ​ដែល​តម្កល់​ខ្លួន​ក្នុង​ការ​បរិច្ចាគ​ក​ម្លាំ​កាយ​ចិត្ត រួម​នឹង​សេចក្តីសុខ​ផ្ទាល់ខ្លួន​ដោយ​មិន​សំចៃ ។ បរិច្ចាគ ឬ​ការ​លះបង់ មេដឹកនាំ​ត្រូវ​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ឲ្យ​រស់រាន​មានជីវិត​គង់វង្ស ។ ការ​លះបង់​ជា​កត្ដា​សំខាន់​ក្នុង​ទាក់ទាញ​ជំនឿ​ពី​អ្នក​ក្រោម​ឱវាទ ឬ​អ្នក​ជុំវិញ​ឲ្យ​ដើរ​តាម​ខ្លួន​ដោយ​មិន​ងាករេ…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា មេដឹកនាំ​ល្អ​គឺជា​អ្នកដឹកនាំ​ដែល​តម្កល់​ខ្លួន​ក្នុង​ការ​បរិច្ចាគ​ក​ម្លាំ​កាយ​ចិត្ត រួម​នឹង​សេចក្តីសុខ​ផ្ទាល់ខ្លួន​ដោយ​មិន​សំចៃ ។ បរិច្ចាគ ឬ​ការ​លះបង់ មេដឹកនាំ​ត្រូវ​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ឲ្យ​រស់រាន​មានជីវិត​គង់វង្ស ។

ការ​លះបង់​ជា​កត្ដា​សំខាន់​ក្នុង​ទាក់ទាញ​ជំនឿ​ពី​អ្នក​ក្រោម​ឱវាទ ឬ​អ្នក​ជុំវិញ​ឲ្យ​ដើរ​តាម​ខ្លួន​ដោយ​មិន​ងាករេ ។ ភាព​កំណាញ់​ស្វិត នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​បាត់បង់​ប្រជាប្រិយភាព បាត់បង់​ជំនឿ​ពី​អ្នកផង​ទាំងពួង ។

ការ​លះបង់​ទី​នេះ ចង់​និយាយ​ស​ម្ដៅ​ទៅ​លើ​ការ​លះបង់​ដើម្បី​សាង​ប្រ​យោ​ជ​ន៏​អ្វីមួយ​សម្រាប់​សង្គម​ជាតិ ។ ក្នុង​ឋានៈ​ជា​មេដឹកនាំ​ត្រូវ​ហ៊ាន​ធ្វើ​គំរូ​នាំមុខ​គេ​ក្នុង​ការ​ធ្វើ​ពលី​កម្ម​អាយុជីវិត លះបង់​តាំងពី​ធនធាន ពេលវេលា សេចក្ដីសុខ​ផ្ទា​ល់​ខ្លួន កិត្ដិយស​មុខមាត់ រហូត​ដល់​ជីវិត ដើម្បី​ធ្វើ​ប្រយោជន៍​ជូន​ជាតិ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខវេទនា ក្រីក្រ អត់ឃ្លាន ល្ងង់ខ្លៅ និង​ភ័យ​ខ្លាច​ក្នុង​គ្រោះ​ហេតុ​ផ្សេង​ៗ ។

តើ​ត្រូវ​ធ្វើការ​លះបង់​អ្វីខ្លះ ? លះបង់​ភាព​មុខមាត់​និយម សម្ភារៈ​ហ៊ឺហា អំនួត​អួតអាង​និយម អាត្មា​និយម និង​ភាព​ភ្លើតភ្លើន​នានា ។

ដូច​ពោល​ខាងលើ​ខ្លះ​ៗ​មក​ហើយ ដើម្បី​ដឹកនាំ​គេ ត្រូវធ្វើ​ឲ្យ​គេ​មាន​ជំនឿ ស្រឡាញ់​គោរព​ជា​មុន ។ ដើម្បី​ឲ្យ​អ្នកផង ជឿ​ស្រឡាញ់ ត្រូវធ្វើ​ខ្លួន​ឲ្យ​សមសួន មាន​ឫកពា​ថ្លៃថ្នូរ ដោយ​ការ​វៀរចាក​អំពើ​អបាយមុខ​ផ្សេង​ៗ ។ ជា​ពិសេស​គឺ​លះបង់​ការ​ស្រេកឃ្លាន​មុខមាត់ អំនួត​អួតអាង ភាព​ភ្លើតភ្លើន​និង​សម្ភារ​និយម ហ៊ឺហា​សម្បូរ​គ្មាន​ព្រំដែន ។

មេដឹកនាំ​ត្រូវ​លះបង់​សេចក្តីសុខ​របស់​ខ្លួន​ដើម្បី​តម្កល់​ផលប្រយោជន៍ សាសនា​ជា​ធំ ពិសេស​ត្រូវ​ចុះ​បម្រើ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន នោះ​ទើប​ឈ្មោះ​ថា​ជា​មេដឹកនាំ​ប្រកបដោយ​ធម៌ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ