ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chhivtimex Group ផ្តល់​ជូន​ជម្រើស​ស្រា Penfolds ថ្មី​ដល់​អ្នក​ចូល​ចិត្ត​ស្រាក្រហម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើនពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Chhivtimex Group-Duong Chhiv Import Export ​​ធ្វើការ​វិនិយោគ

រាជធានី​ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើនពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Chhivtimex Group-Duong Chhiv Import Export ​​ធ្វើការ​វិនិយោគ និង​នាំ​ចូល​ស្រា​លំដាប់​លេខ​១​របស់​អូស្ត្រាលី​ម៉ាក​«Penfolds» គ្រប់​ប្រភេទ​ដើម្បី​ផ្តល់​ជា​ជម្រើស​ថ្មី​ដល់​អតិថិជន ដែល​ចូល​ចិត្ត​ញ៉ាំ​ស្រាក្រហមក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។

ថ្លែង​នៅ​ក្នុង​ពិធី Penfolds Collectoin Dinner កាលពី​ល្ងាច​ថ្ងៃ​ទី ១៩ វិច្ឆិកា​នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់ លោក​ឧកញ៉ា ដួង តិច អគ្គនាយក​ក្រុមហ៊ុន Chhivtimex Group-Duong Chhiv Import Export​ចែកចាយ​ផ្ដាច់មុខនូវ​ស្រា «Penfolds»​បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ដៃគូ​សហការ ក៏​ដូច​ជា​អតិថិជនទាំងអស់ដែល​តែងតែ​គាំទ្រ ទទួលទាន​នូវ​រសជាតិ​ស្រា «Penfolds» ជា​ប្រភេទ​ស្រា​មាន​រសជាតិ​ប្លែក​គេមក​ពី​អូស្ត្រាលី​។

ក្នុង​ការ​នាំ​យក​ស្រា Penfolds ចូល​មក​កម្ពុជា លោក​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ ព្រោះ​អតិថិជន​ដែល​ចូល​ចិត្ត​ញុាំ​ស្រា​ ជា​ពិសេស​ក្នុង​ពិធី​ជួបជុំ​គ្នា​ផ្សេង​ៗជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ ហើយ​ស្រា​Penfolds​ ជា​ប្រភេទ​ស្រាក្រហម ស្រា​ទំពាំងបាយជូរ គឺ​ពិតជា​ស័ក្តិសម​សម្រាប់​កម្មវិធី​លោក​អ្នក​។

លោក Partrick Dowling អ្នកតំណាង​ស្រា Penfolds​ប្រចាំ​ទ្វីបអាស៊ីន​ថ្លែង​ថា​ Penfolds ​ជា​ស្រាលំដាប់ថ្នាក់​លេខ​១ នៅ​ប្រទេស​អូស្ត្រាលី និង​មាន​ប្រវត្តិ​ជា​ច្រើន​តំណរ​មក​ទៅ​ហើយ ហើយ​ការ​ដែល​ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា នៅ​ពេល​នេះ​មាន​ក្នុង​គោលបំណង​សំខាន់​ៗជា​ច្រើន ពោល​គឺ​លោក​មក​ផ្ដល់​ជាចំណេះដឹង និង​បទ​ពិសោធន៍​របស់​ខ្លួនជូន​ដល់​អ្នកលក់ និង​បម្រើ​សេវាកម្ម​ស្រា ដើម្បី​ឲ្យ​ពួក​គាត់​មានចំណេះដឹង គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប ទៅ​នឹង​អតិថិជន​រៀង​ៗ​ខ្លួន​៕ ​