ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​គ្រឿង.ញៀនសម្លា.ប់​មនុស្ស​ច្រើន​ពាន់​នាក់រដ្ឋ​អាជ្ញា​តុលាការ​ CPI ​ស្នើ​បើក​ការ​ស៊ើប​អង្កេត

2 ឆ្នាំ មុន

លោកស្រី​រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​CPI បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ឆ្នាំ​២០២១​ថា ​លោកស្រី​បាន​ស្នើឲ្យ​បើ់ក​ការ​ស៊ើ​ប​អង្កេត​មួយ លើ​ការ​សម្លា.ប់​មនុស្ស​ច្រើន​ពាន់​នាក់ នៅ

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ លោកស្រី​រដ្ឋ​អាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​CPI បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ឆ្នាំ​២០២១​ថា ​លោកស្រី​បាន​ស្នើឲ្យ​បើ់ក​ការ​ស៊ើ​ប​អង្កេត​មួយ លើ​ការ​សម្លា.ប់​មនុស្ស​ច្រើន​ពាន់​នាក់ នៅ​ហ្វ៊ី​លី​ពី​ន ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿង.ញៀន របស់​រដ្ឋាភិបាល​ប្រទេស​នោះ ដែល​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

សេចក្ដី​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ស្វាគមន៍ ដោយ​បណ្ដា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​AMNESTY INTERNATIONAL​ចាត់​ទុក​ថា នោះ​ជា​ពេលវេលា​នៃ​ក្ដី​សង្ឃឹម​មួយ សម្រាប់​បណ្ដា​គ្រួសារ​ជន​រង​គ្រោះ​។

រដ្ឋ​អាជ្ញា​តុលាការ​នេះ​លោកស្រី​FATOU BENSOUDA មុន​ពេល​លោកស្រី​ត្រូវ​ចប់​អាណត្តិ បាន​ស្នើ​ដល់​បណ្ដា​ចៅក្រម អនុញ្ញាត​ឲ្យ​មានការ​ស៊ើ​ប​អង្កេត លើ​ការ​អះអាង​នានា​ដែល​ថា បណ្ដា​មន្ត្រី​ប៉ូ៉​លិ​ស​ជាតិ​ហ្វ៊ី​លី​ពី​ន ​និង​មនុស្ស​ដទៃ​ៗ​ទៀត បាន​ធ្វើ​សកម្មភាព​រួម​គ្នា សម្លា.ប់​ដោយ​ខុសច្បាប់​មនុស្ស​ច្រើន​ពាន់​អាច​ដល់​ជន​ស៊ី​វិល​ច្រើន​សិប​ពាន់​នាក់​។

អំពើ​ហិ.ង្សា​ទាំងនេះ​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​ដំបូង ពោល​គឺជា​ដំណាក់កាល​ពិនិត្យ មុន​មានការ​ស៊ើ​ប​អង្កេត ចាប់តាំងពី​ថ្ងៃ​ទី​៨​កុម្ភៈ ​ឆ្នាំ​២០១៨​មក ដែល​បែប​នោះ​បាន​ជម្រុញ​ឲ្យ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​RODRIHO DUTERTE ប្រកាស​ដក​ប្រទេស​លោក​ចេញពី​តុលាការ​CPI​កាលពី​ឆ្នាំ​២០១៩​។

លោកស្រី​ BENSOUDA ថ្លែង​ថា ពេល​នេះ​ខ្ញុំ​ប្រកាស ពី​ការ​សន្និដ្ឋាន​នៃ​ការ​ពិនិត្យ​ដំបូង​នៃ​សភាពការណ៍​នៅ​ហ្វ៊ី​លី​ពី​ន ហើយ​តាម​រយៈ​ការ​សន្និដ្ឋាន​នោះ ខ្ញុំ​ស្នើ​ដល់​បណ្ដា​ចៅក្រម របស់​តុលាការ​CPI សម្រេច​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ