ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​សម្រស់​ឈុត​ប៊ី​គី​នី​ដ៏​ស្រស់​ស្អាតហើយ​ គង់ ច័ន្ទ​ស្រី​មុំ បោះ​សំដី​យ៉ាង​ពេញទំហឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

គង់ ច័ន្ទ​ស្រី​មុំ នៅ​តែ​រក្សា​បាន​នូវ​សម្រស់​ស្រស់​ស្អាត​របស់​នាង បើ​ទោះជា​ពេល​នេះ​នាង​មានកូន​ម្នាក់ តែ​អាច​ធ្វើ​អោយ​គេ​លាន់មាត់​សរសើរ​ថា នៅ​តែ​ក្មេង ហើយ​ស្អាត មិន​ខុស​ពី​មុន​ឡើយ

រាជធានី​ភ្នំពេញ ៖ គង់ ច័ន្ទ​ស្រី​មុំ នៅ​តែ​រក្សា​បាន​នូវ​សម្រស់​ស្រស់​ស្អាត​របស់​នាង បើ​ទោះជា​ពេល​នេះ​នាង​មានកូន​ម្នាក់ តែ​អាច​ធ្វើ​អោយ​គេ​លាន់មាត់​សរសើរ​ថា នៅ​តែ​ក្មេង ហើយ​ស្អាត មិន​ខុស​ពី​មុន​ឡើយ​។

ស្រី​មុំ​បាន​លេង​ឈុត​ប៊ី​គី​នី បង្ហាញ​រាង​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​។ នាង​ត្រូវ​បាន​គេ​តាម​មើល ហើយ​ពេល​បង្ហោះ​សារ​ក៏​កាន់តែ​ឆ្ងល់​ថា មានរឿង​អី​។

គង់ ច័ន្ទ​ស្រី​មុំ បាន​ផុស​រូប ដោយ​បាន​សរសេរ​រៀបរាប់​ថា « កុំ​យក​រឿង​ជីវិត​របស់​អ្នក​ទៅ​ផ្ញើ​លើ​មាត់​អ្នក​ដទៃ​ច្រើន​ពេក​អី ព្រោះ​វា​ឥតប្រយោជន៍​ទេ​។ យើង​គួរតែ​ងាក​មក​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​វិញ​។ បើ​យើង​រវល់​តែ​ខាត​ពេល​ស្ដាប់​សម្ដី​ឥតប្រយោជន៍​របស់​អ្នក​ដទៃ នោះ​បាន​ន័យ​ថា អ្នក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ឥតប្រយោជន៍​ដែរ ដែល​ចំណាយពេល​កើតទុក្ខ​ព្រោះ​សម្ដី​របស់​អ្នក​ដទៃ​ដូច​គ្នា​»​។

គួរ​បញ្ជាក់​ថា គង់ ច័ន្ទ​ស្រី​មុំ ខកខាន​ថត​ភាពយន្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ងាក​មក​ពង្រឹង​ស្នាដៃ​មុខ​ជំនួញ ដែល​កំពុង​ជោគជ័យ​។ នាង​ក៏​នៅ​តែ​បង្ហាញមុខ​ក្នុង​នាម​ជា​ពិធី​ការិនី​អោយ​កម្មវិធី​ល្បីឈ្មោះ​មួយ ដើម្បី​ពង្រីក​ស្នាដៃ​សិល្បៈ និង​កុំអោយ​មហា ជន​ភ្លេចមុខ​។ ប្រជាប្រិយភាព​របស់ ស្រី​មុំ នៅ​តែ​រក្សា​បាន​ភាព​លេចធ្លោ មិន​ខុស​ពី​មុន​រៀប​ការ​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ