អនិច្ចា! ពលករខ្មែរធ្លាក់ពីលើផ្ទះកម្ពស់៣ជាន់នៅថៃ ហើយស្លា.ប់ក្នុងពេទ្យស្រុកសំពៅលូន
- បន្ទាយមានជ័យ
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានពលករខ្មែរម្នាក់បានរងគ្រោះដោយសារធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់ កាលពីវេលាម៉ោង
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានពលករខ្មែរម្នាក់បានរងគ្រោះដោយសារធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់ កាលពីវេលាម៉ោង
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានពលករខ្មែរម្នាក់បានរងគ្រោះដោយសារធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅឃុំមិនបូរី ខេត្តណងចក ប្រទេសថៃ ក្រោយមកក៏បានស្លា.ប់នៅមន្ទីរពេទ្យស្រុកសំពៅលូន ។
បើតាមលោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ញិប ឃាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វើចំណាកស្រុកទាំងគ្រួសារដើម្បីទៅធ្វើកម្មករសំណង់នៅប្រទេសថៃ ស្ថិតនៅឃុំមិនបូរី ខេត្តណងចក ប្រទេសថៃ ។
តាមការឲ្យដឹងពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខណៈជនរងគ្រោះកំពុងតែធ្វើការ ក៏ស្រាប់តែបានធ្លាក់ពីលើផ្ទះថ្មដែលកំពុងធ្វើនោះមានកម្ពស់៣ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវក៏បានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ តែដោយសាររបួសធ្ងន់ធ្ងរពេក មិនអាចព្យាបាលបាន ទើបក្រុមគ្រួសារនាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន លុះវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ជនរងគ្រោះក៏បានបាត់បង់ជីវិតតែម្តង។
ប្រភពដដែលបន្តថា ស.ពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យស្រុកសំពៅលូន ដឹកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំពោះប្រពន្ធ និងកូនស្រីរបស់ស.ពជនរងគ្រោះវិញ ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅនឹងផ្ទះផងដែរ៕
ចែករំលែកព័តមាននេះ