ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​ផលិត​ស្រា​២​នាក់​ប្ដី​ប្រពន្ធ ក្រោយ​មាន​អ្នក​ស្លា​.​ប់​កើន​ឡើងជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • ពោធិ៍សាត់

មត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ផលិត​ស្រាស​០២​នាក់​ប្ដី​ប្រពន្ធ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​អ្នក​ពុល​ស្លា​.​ប់​ដោយសារ​ផឹកស្រា​.​ស​ដែល​ផលិត​ដោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ បាន​កើន​ឡើងជា​បន្ដបន្ទាប់​

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១​កន្លង​ទៅ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ផលិត​ស្រាស​០២​នាក់​ប្ដី​ប្រពន្ធ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​អ្នក​ពុល​ស្លា​.​ប់​ដោយសារ​ផឹកស្រា​.​ស​ដែល​ផលិត​ដោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ បាន​កើន​ឡើងជា​បន្ដបន្ទាប់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ គឺ ប្ដី​ឈ្មោះ ស៊ុ​យ គឹ​ម​គៀង ហៅ​ទៀង ជនជាតិ​ខ្មែរ អាយុ​៦៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទ្រី វ​ណ្ណា អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សាន្ត​ស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជា​អ្នក​ផលិត​ស្រា​.​ស​ចែកចាយ​លក់​បន្ត​នៅ​ក្នុងភូមិ​សាន្ដ​ស នោះ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ អំពើ​ហិង្សា​ដោយ​ចេតនា ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​ជន​រង​គ្រោះ (​ការ​ប្រើ​សារធាតុពុល​នៅ​ក្នុង​ស្រា​.​ស​)​។

គួរ​រំលឹក​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១​មក ប្រជាពលរដ្ឋ​ទាំងស្រី ទាំងប្រុស ដែល​រស់នៅ​ក្នុងភូមិ​សាន្ដ​ស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឈឺ និង​ស្លា​.​ប់​ជា​បន្តបន្ទាប់​ខុស​ប្លែក​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​សង្ស័យ​ទៅ​លើ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ភ័យ​ខ្លាច​សព្វ​ថ្ងៃនេះ ប៉ុន្តែ​ពេល​ធ្វើ​កោសល្យវិច័យ​ទៅ គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។

តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​កំពុង​ឈឺ និង​ស្លា​.​ប់​ជា​បន្តបន្ទាប់​នេះ គឺ​សុទ្ធតែ​បាន​ផឹកស្រា​.​ស​នៅ​តាម​តូប​លក់ដូរ​នានា ដែល​ទិញ​យក​មក​លក់​ពី​ផ្ទះ​របស់​ឈ្មោះ ស៊ុ​យ គឹ​ម​គៀង ហៅ​ទៀង និង​ប្រពន្ធ​ឈ្មោះ ទ្រី វ​ណ្ណា ជា​អ្នក​ផលិត​ស្រា​.​ស​នៅ​ក្នុងភូមិ​សាន្ដ​ស នេះ​តែ​ម្ដង​។

​លោក ស៊ុ​យ គឹ​ម​គៀង ហៅ​ទៀង បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​រកស៊ី​បិតស្រា​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ គាត់​មិន​ដែល​លាយថ្នាំ​អ្វី​ផ្សេង​ទេ​។ មុន​ពេល​បិតស្រា គាត់​ត្រាំអង្ករ​ពី​០៦​ទៅ​០៧​ថ្ងៃ ដោយ​ប្រើ​ថ្នាំ​ត្រប៉ែ​កញ្ចប់​ទិញ​ពី​ឈ្មោះ​ហួត នៅ​ផ្សារ​ក្រគរ​។ ពេល​អង្ករ​រលួយ​ហើយ ទើប​បិត​បាន​ស្រា​ចំនួន​៦០​លី​ត្រ​ក្នុង​មួយ​ឆ្នាំង ហើយ​លក់ និង​ចែកចាយ​ឲ្យ​ទៅ​ម៉ូយ​នៅ​ក្នុង​ឃុំ​អ​ន្សា​រ ចំបក់​០៧ ០៨​នាក់ ដែល​ក្នុង​មួយ​ប៊ីដុង​តម្លៃ​៥០.០០០​រៀល គឺ​គាត់​បិត​ដោយ​ដៃ​ខ្លួនឯង​មិន​បាន​លាយ​ជាតិ​គីមី​អ្វី​នោះ​ទេ​។

តែ​តាម​ការ​ធ្វើ​ពិសោធន៍​របស់​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ជា​ធម្មតា​ស្រា​.​ស​ដែល​បិត​ចេញ​មក គេ​កំណត់​ជាតិពុល​ត្រឹមតែ​០២​ចុច​ប៉ុណ្ណោះ តែ​ស្រា​.​ស​ដែល​បិត​ដោយ​ប្ដី​ប្រពន្ធ​ខាងលើ​នេះ មាន​ជាតិពុល​ឡើង​ដល់​ទៅ​១៧​ចុច​ឯណោះ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែមិថុនា​នេះ អ្នក​ស្លា​.​ប់​មាន​ចំនួន​១១​នាក់​ហើយ ក្នុង​នោះ​ស្រី​០៩​នាក់ ដែល​អ្នកខ្លះ​ស្លា​.​ប់​នៅផ្ទះ ខ្លះ​ស្លា​.​ប់​នៅ​មណ្ឌល​សុខភាព និង​ខ្លះ​ទៀត​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ ។ រីឯ​អ្នក​ឈឺ​ព្យាបាល​កើនឡើង​ដល់​ទៅ​៨១​នាក់​។

ក្រោយ​ពេល​ចាប់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​ផលិត​ស្រា​.​សទាំង​២​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ