ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ស្រុក​បន្ទាយមាស​ជា​ស្រុក​គំរូ​ល្អ​ទូ​ទាំង​ប្រទេស

8 ឆ្នាំ មុន

ខេត្តកំពត ៖ ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​ ក្រោម​ប្រធានបទ​អនាម័យ​ល្អ​ គឺជា​ការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា ដែល​ពិធី​នេះ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​វត្ត​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

ខេត្តកំពត ៖ ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​ ក្រោម​ប្រធានបទ​អនាម័យ​ល្អ​ គឺជា​ការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា ដែល​ពិធី​នេះ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​វត្ត​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​មានការ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អស់លោក លោកស្រី​ជា​តំណាង​អង្គការ SNV និង​តំណាង​អង្គការ​ជាតិ អន្តរជាតិ ប្រធាន អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​-​ក្រុង​-​រាជធានី អភិបាលខេត្ត អភិបាលស្រុក ព្រមទាំង​ប្រជាពលរដ្ឋ និង​ក្មួយ​សិស្សានុសិស្ស​ចូល​រួម​ជា​ច្រើន​កុះករ ។

លោក សុក រ៉ា​ដ អភិបាលរង​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា ទិវា​ជាតិ​លើកកំពស់​អនាម័យ​ជនបទ បាន​ប្រារព្ធ​ធ្វើ​ឡើង​លើក​ទី​៦​ នៅ​ក្នុងស្រុក​បន្ទាយ​មាស ដើម្បី​ចូលរួម​អបអរសាទរ​ដែល​យើង​សម្រេច​បាន​ដោយ​ជោគជ័យ​នៃ​ការ​លើកកម្ពស់​អនាម័យ​ល្អ​នៅ​ក្នុងស្រុក​បន្ទាយ​មាន ជា​លទ្ធផល​ដែល​យើង​សម្រេច​បាន​នា​ពេល​នេះ​គឺ​ផ្តើម​ចេញពី​កិច្ចសហការ​ជា​លក្ខណៈ​អន្តរក្រសួង និង​កិច្ច​គាំទ្រ​អំពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ក្នុង​ការ​ជំរុញ​ឲ្យ​កាន់តែ​យល់​ដឹង​កាន់តែ​ខ្ពស់​ថែម​ទៀត ។

លោក សុក រ៉ា​ដ បាន​ថ្លែង​ទៀត​ថា ពី​មុន​ស្រុក​បន្ទាយមាស​មាន​អត្រា​ទាប​បំផុត ពលរដ្ឋ​ភាគច្រើន​មិន​បាន​ធ្វើ​បង្គន់​បន្ទោបង់​ទេ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រុក​បន្ទាយមាស​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​លើកកម្ពស់​អនាម័យ​ជនបទ និយាយ​រួម​គឺ​ប្រជាជន​នៅ​ស្រុក​បន្ទាយមាស​ឈប់​បន្ទោបង់​ពាស​វាល​ពាស​កាល​ដូច​មុន​ទៀត​ហើយ ។ លោក​សង្ឃឹមថា អង្គការ SNV នឹង​បន្ត​ជួយ​ស្រុក​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្តកំពត ។

លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែង​នៅ​ក្នុង​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ នៅ​ស្រុក​បន្ទាយមាស​ថា ថ្ងៃ​ទី​១៣ វិច្ឆិកា គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​បាន​កំណត់​យក​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​អំពី​ភាព​ចាំបាច់​នៃ​ការ​លើកកម្ពស់​អនាម័យ​ជនបទ កំណត់​នូវ​ចក្ខុវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ។

លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ថ្លែង​ទៀត​ថា នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ប្រជាជន​គ្រប់​រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មានការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​គ្រប់​គ្រាន់ ។ លោក​បន្ត​ថា យោង​តាម​ទិន្នន័យ​របស់​អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់​ក៏​ដូច​ជា​ក្រសួងផែនការ រួម​ទាំង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត គឺ​ស្រុក​បន្ទាយ​មាស​មាន​ឃុំ​ចំនួន​១៥ ជា​ស្រុក​គំរូ​ទូ​ទាំង​ប្រទេស ពលរដ្ឋ​មាន​បង្គន់​បន្ទោបង់​គ្រប់គ្រាន់ ឈប់​បន្ទោបង់​ពាស​វាស​ពាស​កាល​ដូច​មុន​ទៀត​ហើយ ៕