ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ហាង​ខា​រ៉ា​អូ​មួយ​កន្លែង​ឃាត់ខ្លួន​ទាំង​ម្ចាស់​ហាង ទាំង​ភ្ញៀវ និង​បុគ្គលិក​ជិត​៣០​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​ទាប ដែល​មាន​លោក​អភិបាលស្រុក កម្លាំង​អធិការ​នគ​បាល​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​ឃុំ កងរាជអាវុធហត្ថ​ស្រុក ចុះ​បង្ក្រាប​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ «​ម៉ា​យ​ហ្វេ​វ័​រ​រីត​» រួច​ឃាត់ខ្លួន​ម្ចាស់​ខារ៉ាអូខេ និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​ទាប ដែល​មាន​លោក​អភិបាលស្រុក កម្លាំង​អធិការ​នគ​បាល​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​ឃុំ កងរាជអាវុធហត្ថ​ស្រុក ចុះ​បង្ក្រាប​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ «​ម៉ា​យ​ហ្វេ​វ័​រ​រីត​» រួច​ឃាត់ខ្លួន​ម្ចាស់​ខារ៉ាអូខេ និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង​ចំនួន​១៧​នាក់ ដើម្បី​យក​វិភាគ​សំណាក ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ហាង​ចំនួន​១៤​ថ្ងៃ ចំណែកឯ​ភ្ញៀវ​ចំនួន​១២​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។

ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ហាង​ខារ៉ាអូខេ​យីហោ «​ម៉ា​យ​ហ្វេ​វ័​រ​រីត​» ស្ថិត​នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​ខេ ត្ត​ស្វាយ​រៀង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​អភិបាលស្រុក​ស្វាយ​ទាប បាន​មាន​ប្រសាសន៍​ប្រាប់​ថា ដោយសារ​ហាង​ខារ៉ាអូខេ​យីហោ «​ម៉ា​យ​ហ្វេ​វ័​រ​រីត​» បើក​ធ្វើ​អាជីវកម្ម​ទទួលភ្ញៀវ​ឲ្យ​ចូល​ផឹកស៊ី និង​អង្គុយ​កកកុញ ទើប​មានការ​បង្ក្រាប ក៏​ប៉ុន្តែ​អត់​បិទ​អាជីវកម្ម​ទេ ហើយ​ក៏​អត់​ផាកពិន័យ​ដែរ គ្រាន់តែ​ឃាត់​មក​អប់រំ ហើយ​ឲ្យ​ធ្វើ​អាជីវកម្ម​ធម្មតា​វិញ ដោយ​លក់​វេច​ខ្ចប់ តែ​មិន​អនុញ្ញាតិ​ឲ្យ​ទទួលភ្ញៀវ​ចូល​ស៊ីផឹក​ក្នុង​ហាង​ទៀត​ទេ​។ ចំពោះ​ម្ចាស់​ហាង និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង​ចំនួន​១៧​នាក់ ត្រូវ​បាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​កន្លែង ក្នុង​ហាង​ចំនួន​១៤​ថ្ងៃ ដើម្បី​រង់ចាំ​លទ្ធផល​យក​វិភាគ​សំណាក​ធ្វើតេស្ត​កូ​វី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ទៅ​សហគមន៍ និង​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​របស់​រាជរដ្ឋាភិបាល «៣​កុំ ៣​ការពារ​» ឲ្យ​មាន​ប្រសិទ្ធភាព​។

ចំណែក​សមត្ថកិច្ច​ម្នាក់​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា ហាង​ខារ៉ាអូខេ​យីហោ «​ម៉ា​យ​ហ្វេ​វ័​រ​រីត​» ខាងលើ​នេះ ផ្គើន​នឹង​សមត្ថកិច្ច គឺ​សមត្ថ​កិច្ច​ធ្លាប់​បាន​ចុះ​ទៅ​អប់រំ​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​មិន​ឲ្យ​ទទួលភ្ញៀវ ចូល​ផឹកស៊ី​ក្នុង​ហាង និង​មាន​នាង​ៗ​កំដរ​នោះ​ទេ ក៏​ប៉ុន្តែ​ម្ចាស់​ហាង​មិន​ព្រម​ស្តាប់​នៅ​តែ​ផ្គើន​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ក៏​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​នោះ​រិះគន់​ចំ​ៗ​ថា គួរតែ​បង្ក្រាប ហើយ​ផាកពិន័យ កុំ​បើកដៃ​ឲ្យ​ប្រព្រឹត្ត​ល្មើស​បម្រាម​របស់​ក្រសួងទេសចរណ៍ ជម្រាប​ជូន​លោក​ជំទាវ ឯកឧត្តម បន្ត​ពង្រឹង​វិធានការ​បិទ​ផ្អាក​អាជីវកម្ម KTV ក្លឹ​ប​កំសាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​) និង​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាប់​ជា​ប្រចាំ ក៏​ប៉ុន្តែ​ហាង​ខារ៉ាអូខេ ខាងលើ មិន​គោរព​ទេ ហ៊ាន​បើក​អាជីវកម្ម ទទួលភ្ញៀវ​ចូល​ផឹកស៊ី​យ៉ាង​គគ្រឹកគគ្រេង​ប្រឆាំង​នឹង​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​មិន​ឲ្យ​ប្រមូលផ្តុំ​ផឹកស៊ី ហើយ​ត្រូវ​រក្សា​គម្លាត និង​អនុវត្ត​វិធានការ «៣​កុំ ៣​ការពារ​»​។

បើ​តាម​លោក​អភិបាលស្រុក​ស្វាយ​ទាប​វិញ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បើ​បិទ​អាជីវកម្ម​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកបម្រើ​ការងារ​ក្នុង​ហាង​ដល់​ទៅ​១៧​នាក់ ទើប​អាជ្ញាធរ​មិន​ឲ្យ​បិទ​ហាង ដោយ​ឲ្យ​លក់​វេច​ខ្ចប់ ហើយ​នៅ​យប់​កើតហេតុ​នោះ គឺ​មាន​ភ្ញៀវ​ចូល​ផឹកស៊ី​ក្នុង​ហាង និង​ក៏​មាន​អ្នក​មក​ទិញ​វេច​ខ្ចប់​ដែរ ដូច្នេះ​ទើប​គ្រាន់តែ​ឃាត់​អប់រំ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ