លោកវ្ល៉ាឌីមៀរ ពូទីន សូលសេវ នាយកអង្គការសហគ្រាសអវកាសរុស្ស៊ីបញ្ជាក់ប្រាប់សារព័ត៌មាន Ria Novosti របស់រុស្ស៊ីក្នុងកិច្ចប្រជុំផ្នែកបច្ចេកវិទ្យាអវកាសនៅក្រុងមូស្គូ កាលពីពេល ថ្មីៗកន្លងមកថា អង្គភាពកំពុងចេញគំរូយានអវកាសថ្មី ខណៈពេលរុស្ស៊ីមានគម្រោងនឹងបង្ហោះយានទៅប្រចាំការនៅឋានព្រះចន្ទក្នុងឆ្នាំ២០១៩ ។
អង្គភាពអវកាសអឺរ៉ុប បញ្ជាក់ថា កំពុងមានផែនការបង្កើតភូមិអន្តរជាតិនៅលើឋានព្រះចន្ទ ដោយមានមនុស្សយន្ត និងសហការជាមួយអង្គភាព «Luna27» របស់រុស្ស៊ីនៅក្នុងឆ្នាំ២០២០ រួមទាំងបង្ហោះយានត្រួតពិនិត្យនៅបរិវេណតំបន់ប៉ូលរបស់ព្រះចន្ទ ដែលប្រទះឃើញថាមានទឹកនៅសេសសល់ ។
គម្រោងនេះចាត់ទុកជាជំហានដ៏ធំរបស់រុស្ស៊ីក្នុងរយៈពេលជាង៥៤ឆ្នាំ ក្រោយពីលោកយូរី កាការីន អវកាសយានិករុស្ស៊ីបានធ្វើដំណើរទៅក្រៅភព និងជាជោគជ័យដ៏ធំមួយលើផ្នែកអវកាសរបស់រុស្ស៊ី ដោយនាំមុខអាមេរិកដែលបញ្ជូនមនុស្សអវកាសទៅឋានព្រះចន្ទក្នុងឆ្នាំ១៩៧៩ ដោយយាន «អាប៉ូឡូ» ។
កន្លងមកគម្រោងផ្នែកអវកាសជាច្រើនលើករបស់រុស្ស៊ីបរាជ័យព្រោះបញ្ហាពុករលួយ និងខ្វះប្រាក់ក្រោយពីត្រូវបាត់បង់យានអវកាសជាច្រើនគ្រឿង ព្រោះនៅពេលបង្ហោះឡើងបរាជ័យ។ បញ្ហានេះតម្រូវឱ្យមានបម្រែបម្រួលនៅក្នុងអង្គភាពផ្នែកអវកាសដែលបំលែងជាសហគ្រាសដោយផ្តល់ប្រាក់ខែខ្ពស់ និងកម្ចាត់ចោលអំពើពុករលួយ ៕
ចែករំលែកព័តមាននេះ