ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកនិពន្ធ​និង​ជា​អ្នកកាសែត​បេឡា​រូស ទទួល​ពានរង្វាន់​ណូបែល​ឆ្នាំ​2015​ផ្នែក​អក្សរសាស្ត្រ

8 ឆ្នាំ មុន

អ្នកនិពន្ធ និង​ជា​អ្នកកាសែត​ជនជាតិ​បេឡា​រូស​វ័យ​៦៧ ឆ្នាំ​អ្នកស្រី Svetlana Alexievich បាន​ទទួល​ពានរង្វាន់​ណូបែល​ប្រចាំឆ្នាំ​២០១៥ ផ្នែក​អក្សរសាស្ត្រ ។
អ្នកស្រី Svetlana Alexievich

អ្នកនិពន្ធ និង​ជា​អ្នកកាសែត​ជនជាតិ​បេឡា​រូស​វ័យ​៦៧ ឆ្នាំ​អ្នកស្រី Svetlana Alexievich បាន​ទទួល​ពានរង្វាន់​ណូបែល​ប្រចាំឆ្នាំ​២០១៥ ផ្នែក​អក្សរសាស្ត្រ ។
អ្នកស្រី Svetlana Alexievich បាន​សរសេរ​សៀវភៅ​មាន​ចំណងជើង​ថា «​ភាព​ក្លាហាន និង​សេចក្តី​ឈឺចាប់​ក្នុង​ពេលវេលា​របស់​ពួក​យើង​» ។ ស្នាដៃ​នេះ​អ្នកស្រី​សរសេរ​ជា​ភាសា​រុ​ស្ស៊ី ។

អ្នកស្រី Svetlana Alexievich បាន​ក្លាយជា​វីរនារី​ទី​១៤ ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​ចាប់តាំងពី​ប្រទេស​បេឡា​រូស ធ្លាប់​ឈ្នះ​បាន​រង្វាន់​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩០១ ហើយ​ពានរង្វាន់​ចុង​ក្រោយ​គេ​កាលពី​ឆ្នាំ​២០១៣ បាន​លើ​នាង​អា​លី​ស ម៉ុ​ន​រ៉ូ ប្រទេស​កា​ណា​ដា ។

ក្រៅពី​ពានរង្វាន់​ណូបែល​ឆ្នាំ​២០១៥ លើ​ផ្នែក​អក្សរសាស្ត្រ អ្នកស្រី Svetlana Alexievich ក៏​ទទួល​បាន​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ ។

ស្នាដៃ​អ្នកស្រី​Svetlana Alexievich បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​ចំណោម​សៀវភៅ​របស់​អ្នកនិពន្ធ​ផ្សេង​ទៀត ដូច​ជា​អ្នកនិពន្ធ​ជនជាតិ​ជប៉ុន ហា​រ៉ូ​គី ម៉ូ​រ៉ា​កា​មិ​, ជនជាតិ​កេ​ន​យ៉ា ងូ​ជីវ៉ា ធី​អូ​ហ្គូ និង​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស ចូ​ន​ហ្វូ​ស ។

និយាយ​តាម​ទូរស័ព្ទ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ស៊ុ​យ​អែ​ត អ្នកស្រី Svetlana Alexievich ថា «​ពានរង្វាន់​នេះ​បាន​បន្សល់​ឱ្យ​ខ្ញុំ​នូវ​អារម្មណ៍​ស្មុគស្មាញ​ទៅ​វិញ​ទេ ។ លុយ​១​លាន​ដុល្លារ​នេះ​នឹង​ទិញ​សេរីភាព​របស់ខ្ញុំ​» ។ អ្នកស្រី​រៀប​រា​៉​ប់​ពី​ផល​លំបាក​ក្នុង​ការ​និពន្ធ​សៀវភៅ​ថា «​ខ្ញុំ​ចំណាយពេល​យូរ គឺ​និពន្ធ​សៀវភៅ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។ ខ្ញុំ​មានគំនិត​ពីរ​សម្រាប់​សៀវភៅ​ថ្មី ដូច្នេះ​ខ្ញុំ​រីករាយ​នឹង​មាន   សេរីភាព​សរសេរ​ពួក​វា​» ។  

អ្នកស្រី Svetlana Alexievich កើត​នៅ​ថ្ងៃ​ទី​៣១ ឧសភា ១៩៤៨ នៅ​ក្រុង​អ៊ុយ​ក្រែ​ន Ivano-Frankovsk ។ ឪពុក​របស់​អ្នកស្រី​ជា​ជនជាតិ​បេឡា​រ៉ូ​ស ចំ​ណែ​ម្តាយ​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន ។ អ្នកស្រី​បាន​ឈប់​រៀន ហើយ​បាន​ធ្វើការ​ជា​អ្នករាយការណ៍​ឱ្យ​កាសែត​ក្នុងស្រុក​មួយ​។ អ្នកស្រី​បាន​និពន្ធ​រឿង​ខ្លី អត្ថបទ​ព័ត៌មាន និង​ធ្វើ​សេចក្តី រាយការណ៍ ៕