ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​មាន​ន័យ​ប្រពៃ​ពិត

3 ឆ្នាំ មុន

ពាក្យចាស់​ពោល​ថា «​សម្តី​ជា​អាទិ៍​កន្លង បាន​សុខទុក្ខ​ផង​ព្រោះ​សម្តី​» ពាក្យ​សម្តី​បើកាលណា​ពោល​ឡេះឡោះ​ច្រើន​ទៅ​ដោយ​ពាក្យ​ឥត​ន័យ ឥត​ខ្លឹមសារ គ្មាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់ ជួនកាល​ធ្លោយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ​ក៏​ជា​ហេតុ​នាំទុក្ខ​មក​ដាក់ខ្លួន ហេតុនេះ​មុន​នឹង​ហាមាត់​និយាយ​គួរ​គិត​ថ្លឹងថ្លែង​ពាក្យ​នោះ​ជា​មុន​សិន ហើយ​ពោល​តែ​ពាក្យ​ណា​មាន​ប្រយោជន៍​ទៅ​បាន​ហើយ ។…

ពាក្យចាស់​ពោល​ថា «​សម្តី​ជា​អាទិ៍​កន្លង បាន​សុខទុក្ខ​ផង​ព្រោះ​សម្តី​» ពាក្យ​សម្តី​បើកាលណា​ពោល​ឡេះឡោះ​ច្រើន​ទៅ​ដោយ​ពាក្យ​ឥត​ន័យ ឥត​ខ្លឹមសារ គ្មាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់ ជួនកាល​ធ្លោយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ​ក៏​ជា​ហេតុ​នាំទុក្ខ​មក​ដាក់ខ្លួន ហេតុនេះ​មុន​នឹង​ហាមាត់​និយាយ​គួរ​គិត​ថ្លឹងថ្លែង​ពាក្យ​នោះ​ជា​មុន​សិន ហើយ​ពោល​តែ​ពាក្យ​ណា​មាន​ប្រយោជន៍​ទៅ​បាន​ហើយ ។

សូម​ពិចារណា​នូវ​វាចា​ទាំង​៨​ចំណុច​នេះ ត្រង់​ណា​ល្អ​គួរ​កាន់​យក ចំណុច​ណា​ឥតប្រយោជន៍​គួរ​លះ​ចេញ ។

១- សម្តីសំដៅ​ជម្រៅ​ចិត្ត

២- សម្តី​ល្អ​ពិត​មាន​មិត្ត​ច្រើន

៣- សម្តី​នាំ​ទ្រព្យសម្បត្តិ​កើន

៤- សម្តី​ព្រហើន​កើត​ជម្លោះ

៥- សម្តី​ល្អ​គាប់​ជាប់ចិត្ដ​ស្តាប់

៦- សម្តី​តែង​ប្រាប់​ពី​កេរ្តិ៍ឈ្មោះ

៧- សម្តី​នាំ​ស្លាប់​ហើយ​នាំ​រស់

៨- សម្តីពីរោះ​ឈ្មោះ​ប្រពៃ ។

សម្តី​ពីរោះពិសា​ជា​វត្តបទ​មួយ​ក្នុង​ចំណោម​វត្តបទ​ទាំង​៧​ដែល​ជា​ធម៌​នាំ​ឱ្យ​កើតជា​ព្រះ​ឥន្ទ សូម​សាធុជន​ពោល​តែ​ពាក្យ​មាន​ន័យ ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ ហើយ​ប្រកបដោយ​មធុ​វាចា​ផង នោះ​លោក​អ្នក​នឹង​បាន​ជាទី​គោរព​ស្រឡាញ់​អំពី​មនុស្ស​គ្រប់​ទីឋាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ