ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន«ភ្នំ​អដ្ឋរស្សឬភ្នំឧដុង្គ»​ អ្នកមក​កម្សាន្ត​ច្រើន​ទោះ​​ជំងឺ​កូ​វី​ដ-​១៩​​មិន​​​ថមថយក្តី​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស​ឬភ្នំឧដុង្គ កាលពី​​ថ្ងៃអាទិត្យ​កន្លង​មកនេះ​ សង្កេតឃើញ​នាំ​គ្នា​សប្បាយ​រីក​រាយ ខណៈ​ដែល​មាន​ភ្ញៀវ​យ៉ាងច្រើន​ មាន​អ្នកខ្លះ​ជិះ​រថយន្ត អ្នកខ្លះ​ទៀត​ជិះ​ម៉ូតូ​ ចូល​មក​កំសាន្ត​និង​នាំ​គ្នា​ទិញ​ម្ហូបអាហារ​តាម​តម្រូវការ​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស​ឬភ្នំឧដុង្គ កាលពី​​ថ្ងៃអាទិត្យ​កន្លង​មកនេះ​ សង្កេតឃើញ​នាំ​គ្នា​សប្បាយ​រីក​រាយ ខណៈ​ដែល​មាន​ភ្ញៀវ​យ៉ាងច្រើន​ មាន​អ្នកខ្លះ​ជិះ​រថយន្ត អ្នកខ្លះ​ទៀត​ជិះ​ម៉ូតូ​ ចូល​មក​កំសាន្ត​និង​នាំ​គ្នា​ទិញ​ម្ហូបអាហារ​តាម​តម្រូវការ​របស់​ពួក​គេ ។ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ឆ្លងខេត្ត​នានា​ទូ​ទាំង​ប្រទេស​រួច​មក ។

ជាមួយជាមួយកោះសន្តិភាព ស្ត្រី​ម្នាក់​ដែល​កំពុង​បំពង​មាន់​ញាប់ដៃញាប់​ជើង​ជូន​ភ្ញៀវ​ដែល​ឈរ​ទិញ បាន​ឆ្លៀត​និយាយ​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដក​បំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​នានា​រួច​មក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ឃើញ​មាន​ភ្ញៀវ​ប្រុស ស្រី ក្មេង​ចាស់​ខ្លះ​ជិះ​រថយន្ត ខ្លះ​ទៀត​ជិះ​ម៉ូតូ​ចូល​មក​កំសាន្ត​រមណី​ដ្ឋា​ន​ភ្នំ​អដ្ឋរស្ស​យ៉ាងច្រើន ។ គាត់​សប្បាយ​ចិត្ត​ណាស់​​ដែល​ឃើញ​ភ្ញៀវ​នាំ​គ្នា​សម្រុកចូល​មក​ទិញ​ម្ហូបអាហារ​តាម​ចំណូលចិត្ត​រៀង​ៗ ក៏​ប៉ុន្តែ​ម្នាក់​ៗ​គឺ​ពួក​គេ​ពាក់​ម៉ាស​គ្រប់​ៗ​គ្នា​ផង​ដែរ ។

ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់អាហារ​ដ្ឋា​ន​មួយ នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស បាន​រៀបរាប់​ឲ្យ​ដឹងដែរ​ថា ​រយៈពេល​ពីរ​ថ្ងៃនេះ​គឺ​ថ្ងៃ​សៅ​រ៍និង​ថ្ងៃអាទិត្យនេះ​ ឃើញ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​មក​លេង​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស​ ដែល​មួយ​រយៈ​កន្លង​មក​ជំងឺ​កូ​វី​ដ​១៩​ បាន​រីក​រាលដាល​ទូ​ទាំង​ប្រទេស ​ហើយ​ត្រូវ​រាជរដ្ឋាភិបាល​បិត​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងខេត្ត ។ តែ​ឥឡូវ​រាជរដ្ឋាភិបាល​បាន​បញ្ចប់​ការ​បិត​ខ្ទប់​ឆ្លងខេត្ត ទើប​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ ​មាន​ភ្ញៀវ​ចូល​មក​ហាង​របស់​គាត់​នាំ​គ្នា​កុម្ម៉ង់​ម្ហូប​ជា​ច្រើន​មុខម្ហូប​ ព្រោះ​ខាត​មក​យូរ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ភ្ញៀវ​ទាំង​មិន​ភ្លេច​ទេ​៣​ការពារ ៣​កុំ​នោះ​ឡើយ ។ សូ​ម្បី​គាត់​ជា​ម្ចាស់​ហាង​ក៏​តែងតែ​រំ​លឹ​ដល់​ភ្ញៀវ​ផង​ដែរ ។

សម្រាប់​អ៊ុំ​ស្រី​សេង ផល្លា អាយុ​ជាង​៥០​ឆ្នាំ លក់​មាន់​ដុត ត្រីអាំង​បាន​និយាយ​\ឱ្យដឹងថា ៖ បន្ទាប់​ពី​ព្រឹត្តិការ​សហគមន៍​ថ្ងៃ​ទី​២០
​កុ​ម្ភ: បាន​ធ្វើ​រមណីយដ្ឋាន​ភ្នំ​អដ្ឋរ​ស្យ​ស្ងាត់​ដូច​ចោរលួច​សេះ​អីចឹង​ ហើយ​អាជ្ញាធរ​ស្រុក​ពញាឮ​បាន​ចាត់​វិធា​ការ​ខ្ទប់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​រមណីយដ្ឋាន​នេះ​ជា​ដាច់​ដើម្បី​កុំ​ឲ្យ​ជំងឺ​កូ​វី​ដ​រី​ល​រាលដាល ។ ថ្ងៃនេះ​ គាត់​លក់ដាច់​ណាស់​ទាំង​មាន់​ដុត មាន់​អាំង​និង​ត្រីអាំង ធ្វើ​ឲ្យ​គាត់​រក​ចំណូល​គ្រាន់បើ តែ​មួ​យស​ប្តា​ហ៍​គាត់​លក់​បាន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ។

ដោយឡែក​ ម្ចាស់​លក់​គ្រឿងក្លែម​យីហោ​«​ជំនោ​ភ្នំ​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ៖ ពិបាក​រក​ប្រាក់​ចំណូល​ណាស់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​បាត់​ភ្ញៀវ​ច្រើន​មិនសូវ​មក​កម្សាន្ត​ទី​នេះ អស់​រយ:​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​និយាយ​គឺ​នៅ​ចុងឆ្នាំ​២០១៩​តែ​ម្តង​ ដោយឡែក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល ​ក៏​មិនសូវ​មាន​ភ្ញៀវ​មក​ដែរ ទើបតែ​ថ្ងៃអាទិត្យ​ឃើញ​ភ្ញៀវ​មក​គ្រាន់បើ​ហើយ​លក់ដូរ​របស់​ដាច់​គ្រា់ន់បើ​ដែរ ។
បើ​ថ្ងៃ​ធម្មតា​បាន​ភ្ញៀវ​តែ​១​ម៉ូយ ឬ​២​ម៉ូយ ជួនកាល​អត់​មាន​ភ្ញៀវ​សោះ​ក៏​មាន​ដែរ​ណា​ម្យ៉ាងវិញទៀត​នៅ​រមណីយដ្ឋាន​អដ្ឋរ​ស្យ​ពេល​នេះ​តូប​លក់ដូរ​មាន​កើនឡើង​មិន​ក្រោម​១០០​ហាង​និង​តូប​នោះ​ទេ ពេល​មាន​ភ្ញៀវ​មក​ដល់​ម្នាក់​ៗ​រត់​ប៉ោយ​ដៃ​សឹង​ជ្រុះ​ដៃ​ទៅ​ហើយ​ទម្រាំ​បាន​ភ្ញៀវ​មួយ ។

ភ្នំ​អដ្ឋរស្ស​(​ភ្នំ​ឧដុង្គ​)​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​ដែក​និង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ត្រឹមតែ​៤០​គីឡូម៉ែត្រ ដែល​ងាយ​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត​សម្រាក​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ នៅ​ទីនោះ​លោក​អ្នក​អាច​ទស្សនា​កំសាន្ត​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ បន់ស្រន់​សុំ​សេចក្តីសុខ​និង​ជា​ពិសេស​នោះ​គឺ​សម្រាក​ល​ណ​ហែល​កាយ​និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​យ៉ាង​ឆ្ងុយ​ឆ្ងាញ់​ជាមួយ​ម្ហូបអាហារ​ប្រចាំ​តំបន់​ជា​ច្រើន​មុខ​ដូច​ជា ៖ មាន់​ដុត ត្រីអាំង ខ្ច​ង កង្កែបបោក បង្អែម ផ្លែ​ឈើ​ផ្សេង​ៗ ។

គួរ​បញ្ជាក់​ផង​ដែរ ៖ ប្រមុខ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវ​នាំ​គ្នា​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ពេល​ធ្វើ​ដំណើរ​តាម​ទី​សាធារណៈ​និង​ទីប្រជុំជន​ដាច់ខាត់ ។ ចំពោះ​អ្នកស្រី​និង​ក្រុម​គ្រួសារ​មិន​ដែល​ភ្លេច​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ទី​សាធារណៈ​ហើយ​ពេល​មក​ដល់​ផ្ទះ​វិញ​ត្រូវ​លាងដៃ​និង​សាប៊ូ​ហើយ​ប្រើ​អាកុល​និង​ជែ​ល​ជា​ប្រចាំ​ផង​ដែរ ៕ ដោយ ៖ ទុយ ប៊ុនរី

អត្ថបទសរសេរ ដោយ