ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​គូររូប​ភាព​ដ៏​ស្រស់​ស្អាត​ជាមួយ​ប៊ិក S Pen

9 ឆ្នាំ មុន

ជា​ធម្មតា​លោក​អ្នក​ចូល​ចិត្ដ​ចែករំលែក​គំនិត​ថ្មី​ៗ និង​អាម្ម​ណ៍​ផ្ទាល់ខ្លួន​ទៅ​មនុស្ស​ដែល​លោក​អ្នក​ស្គាល់​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ the Galaxy Note5 និង the Galaxy Tab S2 លោក​អ្នក​អាច​ប្រើ

ជា​ធម្មតា​លោក​អ្នក​ចូល​ចិត្ដ​ចែករំលែក​គំនិត​ថ្មី​ៗ និង​អាម្ម​ណ៍​ផ្ទាល់ខ្លួន​ទៅ​មនុស្ស​ដែល​លោក​អ្នក​ស្គាល់​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ the Galaxy Note5 និង the Galaxy Tab S2 លោក​អ្នក​អាច​ប្រើ ដើម្បី​គូររូប​បញ្ជាក់​ពី​អារម្មណ៍​របស់​លោក​អ្នក ព្រមទាំង​ចែករំលែក ជាមួយ​មិត្តភក្តិ​តាម​រយៈ PEN.UP ។

PEN.UP គឺជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក​បង្ហោះ និង​ចែករំលែក​រូបគំនូរ​របស់​លោក​អ្នក ព្រមទាំង​មានកម្ម​វិធី​ធ្វើ​ឲ្យ​រូបគំនូរ​កាន់តែ​ស្អាត​ថែម​ទៀត ដោយ​ប្រើ​ប៊ិក S Pen នេះ​។ លោក​អ្នក​គ្រាន់តែ​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​នេះ ជាមួយនឹង​គណនី​បណ្តាញ​សង្គម​ដែល​លោក​អ្នក​កំពុង​ប្រើ​ដូច​ជា Facebook និង Tweeter ជាដើម​។ តោះ​យើង​នាំ​គ្នា​ទៅ​មើល​ទាំងអស់​គ្នា​ថា PEN.UP គេ​ប្រើ​ដូច​ម្តេចទៅ ។

PEN.UP មិន​ត្រឹមតែ​អាច​ឲ្យ​លោក​អ្នក​ចែករំលែក​រូបគំនូ​របស់​លោក​អ្នក​នោះ​ទេ លោក អ្នក​ក៏​អាច​ប្រើ​វា​ជាមួយ apps ផ្សេង​ដទៃ​ទៀត ដើម្បី​គូរគំនូរ​បាន​កាន់តែ​ស្អាត​។ វិចិត្រករ ជន​កូរ៉េ​ម្នាក់ ឈ្មោះ​ម៉ុ​ន ភិ​ក បាន​ប្រើ PEN.UP និង Infinite Painter ដើម្បី​គូររូប​ក្មេង​ស្រី​ម្នាក់ ដោយ​ប្រើ​ថេ​ប្លិ​ត​។ រូបគំនូរ​នេះ ពិតជា​មាន​លក្ខណៈ​ដូច​រូប​ពិត​ណាស់​។ មុន​ដំបូង​គាត់ គ្រាន់តែ​ចាប់ផ្តើម​គូស​ខ្វៀ​ស​ចុះឡើង​បន្តិច​ប៉ុណ្ណោះ បន្ទាប់​មក​ទើប​លេច​ចេញ​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត​មួយ​។ លោក​ម៉ុ​ន ភិ​ក ក៏​បាន​បង្ហាញ​នូវ​វិធីសាស្ត្រ​គូរគំនូរ ទេសភាព​ផង​ដែរ​។

ចំណែកឯ​វិចិត្រករ ជុន​សឹង ផាក និង ជែ​សឹង សូ បាន​រួម​គ្នា​គូរ​គំនូរជីវចល​ដែល មាន​លក្ខណៈ​ប្លែក​ៗ និង​មាន​ភាព​រស់​រវើក​ទាក់ទាញ​អ្នក​ទស្សនា​។ គាត់​បាន​គូររូប​ខ្លាឃ្មុំ​នៅ​តំបន់​ប៉ូ​ល​ដែល​មាន​ពណ៌​ស ដូច​ព្រិល រួច​ហើយ​ពួក​គាត់​បាន​បង្ហោះ​រូប​ចូល​ទៅ​ក្នុង PEN.UP បន្ទាប់​ពី​គូរ​ចប់ ដើម្បី​ចែករំលែក​ជាមួយ​អ្នក​ផ្សេង​ដទៃ​ទៀត​។

តាម​រយៈ​វី​ដេ​អូ​មួយ​នេះ កញ្ញា ប៊ុ​ន បង្ហាញ​ពី​ការ​គូររូប​បន្ថែម​ទៅ​លើ​រូបថត​ដែល​ជា​ការ ដាក់​បញ្ចូល​គ្នា​នូវ​រូបភាព​ពិត និង​រូបគំនូរ ដោយ​ប្រើ​កម្មវិធី ArtFlow app ។ គាត់​បាន​គូរ បន្ថែម​រូប​មនុស្ស​យន្ត​ទៅ​លើ​រូប​ទេសភាព​មួយ​ដ៏​ស្អាត​ដោយ​ប្រើ​វិធី​ងាយ​ៗ​។ បន្ទាប់​មក គាត់​ក៏​បាន​បង្ហាញ​ពី​របៀប​បង្ហោះ​រូបគំនូរ​នេះ ចូល​ទៅ​ក្នុង PEN.UP  ផង​ដែរ​។
ទាំងនេះ គឺជា​វិធី​ងាយ​ក្នុង​ការ​ប្រើ​ប៊ិក S Pen គូររូប​ជាមួយ​កម្ម​វី​ធី PEN.UP ដើម្បី​ចែករំលែក​នូវ​អារម្មណ៍ និង​ភាព​ច្នៃប្រឌិត​របស់​លោក​អ្នក​។ មិន​ថា លោក​អ្នក​ប្រើ Galaxy Note5 ឬ​ក៏ Galaxy Tab S2 លោក​អ្នក​សុទ្ធតែ​អាច​បង្ហាញ​សមត្ថភាព​សិល្បៈ​បាន​ដូច​គ្នា​។ សាម​សុង​ជួយ​ឲ្យ​លោក​អ្នក​ចែករំលែក​ពី​បទ​ពិសោធន៍ និង​អារម្មណ៍​កាន់តែ​ងាយស្រួល​ជាង​មុន​។