ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​ទម្ងន់​១២​គីឡូ​ត្រូវ​យក​ទៅ​លេង​ក្នុង​ព្រៃ​អភិរក្ស​កូ​លេ​ន​ព្រហ្ម​ទេព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តឧត្តរមានជ័យ ៖ អាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​យក​ពស់ថ្លាន់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​១២​គីឡូក្រាម ទៅ​លេង​ក្នុង​ដែនជម្រកសត្វព្រៃ​កូ​លេ​ន​ព្រហ្ម​ទេព កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ក្នុងភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣…

ខេត្តឧត្តរមានជ័យ ៖ អាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​យក​ពស់ថ្លាន់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​១២​គីឡូក្រាម ទៅ​លេង​ក្នុង​ដែនជម្រកសត្វព្រៃ​កូ​លេ​ន​ព្រហ្ម​ទេព កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ក្នុងភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

លោក​អនុសេនីយ៍ឯក ហ៊ើ​ន សំបោ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ លោក​គឹ​ម សំណាង អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់​វែង បាន​យក​មក​ប្រគល់​ឱ្យ​លោក​ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​។

លោក​អនុសេនីយ៍ឯក​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ពស់ថ្លាន់​មួយ​ក្បាល​នេះ​រួច លោក​មេបញ្ជាការ​អាវុធហត្ថ​បាន​បញ្ជា​ឱ្យ​យក​ទៅ​លេង​ក្នុង​ព្រៃ​អភិរក្ស​កូ​លេ​ន​ព្រហ្ម​ទេព កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ដែល​ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ