ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្លា​.​ប់​ក្នុង​រថយន្ត លុះ​ដឹក​ទៅ​វត្ត​ព្រះសង្ឃ​មិន​ឱ្យ​ចូល ភ្ញាក់ផ្អើល​មុខ​វត្ត​ញាណ​រង្សី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង រហូត​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ទើប​សាច់ញាតិ​សម្រេចចិត្ត​ដឹក​ស​.​ព​មក​តម្កល់​នៅ​វត្ត​ញាណ​រង្សី តែ​គណៈកម្មការ​វត្ត​មិន​អោយ​ចូល​ទេ ព្រោះ​មិន​មាន​លិខិតអនុញ្ញាត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង រហូត​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ទើប​សាច់ញាតិ​សម្រេចចិត្ត​ដឹក​ស​.​ព​មក​តម្កល់​នៅ​វត្ត​ញាណ​រង្សី តែ​គណៈកម្មការ​វត្ត​មិន​អោយ​ចូល​ទេ ព្រោះ​មិន​មាន​លិខិតអនុញ្ញាត និង​ខ្លាច​ស​.​ព​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មុខ​វត្ត​ញាណ​រង្សី​តែ​ម្តង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ នៅ​មុខ​វត្ត​ញាណ​រង្សី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ស​.​ពស្ត្រី​ស្បែក​ខ្មៅ​ខាងលើ​នេះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​ពិនិត្យ និង​បំភ្លឺ​ពី​សាច់ញាតិ​នៅឡើយ​ទេ ដោយ​រង់ចាំ​ក្រុម​គ្រូពេទ្យ​មក​យក​សំណាក​ធ្វើតេស្ត​សិន ទើប​សម្រេច​ជា​ក្រោយ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​គាត់​ចេះ​និយាយ​ភាសាបរទេស សុំ​មិន​ប្រាប់​ឈ្មោះ បានអោយ​ដឹង​ថា តាម​សម្តី​ក្រុម​បុរស​ជនជាតិ​ស្បែក​ខ្មៅ​បាន​និយាយ​ប្រាប់​គាត់​ថា មុន​កើតហេតុ គឺ​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​រូប​នោះ​នៅ​មានជីវិត​នៅឡើយ​ទេ តែ​ដោយសារ​តែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង គាត់​ក៏​ដឹក​នារី​ខាងលើ​ចេញពីផ្ទះ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ទួល​សង្កែ តាម​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-5314 ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ក្រុម​បុរស​ជនជាតិ​ស្បែក​ខ្មៅ​នោះ មិន​បាន​ប្រាប់​ពី​អាកា​រៈ​ជំងឺ​នារី​រូប​នោះ​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ពួក​គាត់​ដឹក​ស្ត្រី​ខាងលើ​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ស្ត្រី​រូប​នោះ​គ៏​បាន​ស្លា​.​ប់​តែ​ម្តង ទើប​ពួក​គាត់​ក៏​ដឹក​ស​.​ពស្ត្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ជួប​គាត់​ចេះ​និយាយ​ភាសាបរទេស និង​ជា​អ្នក​ស្នាក់​នៅ​ក្នុង​បុរី​ជាមួយ​គ្នា ក៏​បាន​ពឹង​គាត់​អោយ​ជួយ​រក​វត្ត និង សមត្ថកិច្ច​អោយ​ពួក​គាត់​ផង​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ក្តី​អាណិត គាត់​ក៏​ជូន​ស​.​ពស្ត្រី​ខាងលើ មក​តម្កល់​នៅ​វត្ត​ញាណ​រង្សី ដែល​នៅ​ជិត​នឹង​បុរី​ពួក​គេ​ស្នាក់​នៅ ប៉ុន្តែ​ព្រះសង្ឃ​មិន​បាន​បើកទ្វារ​អោយ​ចូល​នោះ​ទេ ព្រោះ​ស​.​ព​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ និង​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ ទើប​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​វត្ត​បាន​ទេ ។ បន្ទាប់​មក​គាត់​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​រាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​តាម​ការ​ពឹងពាក់​របស់​ក្រុម​សាច់ញាតិ​ស​.​ពស្ត្រី​ខាងលើ​។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ តែ​សមត្ថកិច្ច​លោក​មិន​ទាន់​ហ៊ាន​ធ្វើ​អ្វី​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​ស​.​ពស្ត្រី​ខាងលើ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំណែក​សាច់ញាតិ​ក៏​មិន​ទាន់​ហ៊ាន​បំភ្លឺ​ដូច​គ្នា ព្រោះ​ក្រុម​បុរស​ទាំងនោះ​សុទ្ធតែ​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស​.​ពស្ត្រី​ខាងលើ ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់​គ្នា សមត្ថកិច្ច​ក៏​សម្រេច​អោយ​បុរស​ខាងលើ​ដឹក​ស​.​ព​ត្រឡប់​ទៅ​ផ្ទះ​នៅ​ជិត​កន្លែង​ហេតុ​វិញ​សិន ដើម្បី​រង់ចាំ​ស្អែក​ព្រឹក​ខាង​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​ស​.​ព ចេញ​លទ្ធផល និង​សម្រេច​ជា​ថ្មី​ម្ដងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ