ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អ​មិនមែន​ចេះ​តែ​កើត​មាន​ទេ

2 ឆ្នាំ មុន

អ្នកឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា ព្រះ​មហា ឡ​ម លឿម ព្រះ​អង្គ​បាន​លើក​ឡើង​យ៉ាងនេះ​ថា ឱកាសល្អ​ៗ​មិន​មែ​ន​ជា​របស់​ដែល​រកបាន​ងាយ​ទេ ។ មនុស្ស​ខ្លះ​មួយ​ជីវិត​សឹងតែ​រក​ឱកាសល្អ​មិនឃើញ​ផង ត្រូវ​រស់នៅ​ក្នុង​ភាព​អស់សង្ឃឹ​ម និង​ខកចិត្ត​ចំពោះ​ខ្លួនឯង…

អ្នកឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា ព្រះ​មហា ឡ​ម លឿម ព្រះ​អង្គ​បាន​លើក​ឡើង​យ៉ាងនេះ​ថា ឱកាសល្អ​ៗ​មិន​មែ​ន​ជា​របស់​ដែល​រកបាន​ងាយ​ទេ ។ មនុស្ស​ខ្លះ​មួយ​ជីវិត​សឹងតែ​រក​ឱកាសល្អ​មិនឃើញ​ផង ត្រូវ​រស់នៅ​ក្នុង​ភាព​អស់សង្ឃឹ​ម និង​ខកចិត្ត​ចំពោះ​ខ្លួនឯង ព្រមទាំង​ដាក់បន្ទុក​ឱ្យ​ខ្លួនឯង​ថា​ជា​មនុស្ស​គ្មាន​បុណ្យ​វាសនា​ថែម​ទៀត​ផង ។

ទោះជា​យ៉ាងណា​យើង​មិន​ផ្តោត​លើ​អ្នក​គ្មាន​ឱកាស​ជា​សំខាន់​នោះ​ទេ ប៉ុន្តែ​ចង់​ផ្តោត​លើ​អ្នកមាន​ឱកាស​ហើយ ប៉ុន្តែ​មិន​ចេះ​ប្រើ​ឱកាស​នោះ​ឱ្យ​ត្រឹមត្រូវ ឬ​មិន​ទាំង​ចាប់​យក​ឱកាស​នោះ​ថែម​ទៀត ព្រោះ​យល់​ថា​ឱកាស​នោះ​គឺជា​បញ្ហា​ឬ​ឧបសគ្គ​សម្រាប់​ខ្លួន ។ មនុស្ស​ប្រភេទ​នេះ​បើ​ក្នុង​ទ្រី​ស្តី​អ្នក​ជោគជ័យ​វិញ គឺ​ចាត់​ចូល​ក្នុង​ក្រុម​មនុស្ស​ដែល​គ្មាន​ឱកាស​ស្គាល់​រសជាតិ​ជោគជ័យ​ទេ ព្រោះ​គេ​បាន​មើលឃើញ​បញ្ហា​ក្នុង​ឱកាស​បាត់​ទៅ​ហើយ ដែល​វា​ផ្ទុយ​ទៅ​នឹង​ទ្រី​ស្តីថា អ្នក​ជោ​​គ​ជ័យ​មើលឃើញ​ឱកាស​ក្នុង​បញ្ហា ឯ​អ្នក​បរាជ័យ​មើលឃើញ​បញ្ហា​ក្នុង​ឱកាស ។ ដូច្នេះ​បើ​មានឱកាស​ហើយ​មិន​ចាប់​យក ឬ​ចាប់​យក​ហើយ តែ​ធ្វើ​គ្រាន់តែ​បង្គ្រប់កិច្ច ឬ​តំ​ដរ​អារម្មណ៍ នោះ​មាន​ន័យ​ថា មិន​ចេះ​ប្រើ​ឱកាស​ដែល​ខ្លួន​មាន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពង់ខ្ពស់ ។

តាម​ពិត​ទៅ​ការ​មិន​ចេះ​ប្រើ​ឱកាស​នេះ​វា​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធំធេង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន ពីព្រោះ​ថា​ឱកាស​វា​មិន​ចេះ​តែ​កើត​មាន​ញឹកញាប់​ចំពោះ​បុគ្គល​គ្រប់​គ្នា​នោះ​ទេ ។ ម្យ៉ាងទៀត​ពេលវេលា អាយុ និង​វ័យ រមែង​ដើរទៅ​មុខជា​និច្ច ហើយ​សេចក្តី​ស្លា​.​ប់​ក៏​កាន់តែ​ខិត​ជិត​ចូល​មក​កៀក ។ ប្រសិនបើ​យើង​បណ្តោយ​ឱ្យ​ឱកាសល្អ​បាត់​បង់​ទៅ​ជា​ញឹកញាប់ នោះ​មាន​ន័យ​ថា​យើង​បាត់បង់​ឱកាស​រីក​ចម្រើន និង​បាត់បង់​ឱកាស​បង្កើត​ភាព​ជោគជ័យ​មិន​ខាន ។

ការ​ចេះ​ចាប់​យក​ឱកាស និង​ការ​ចេះ​ប្រើ​ឱកាស​នោះ​ដោយ​ល្អ​ត្រឹមត្រូវ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រកបដោយ​វិ​រិ​យ​ភាព​ដ៏​មុតមាំ​ខ្លាំងក្លា​ទៀត ការ​រីក​ចម្រើន​លូតលាស់​សមត្ថភាព ប្រាជ្ញា​ស្មារតី និង​បញ្ញាញាណ​ច្បាស់​ជា​កើត​មាន​ជា​ប្រាកដ ហើយ​សមត្ថភាព និង បញ្ញាញាណ​នឹង​នាំ​យើង​ទៅ​រក​ភាពល្អ​ប្រសើរ ថ្លៃថ្លា និង​រុងរឿង​តាម​រយៈ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​បំពេញ​កិច្ចការ​ទាំងឡាយ​ទាំងពួង​ដោយ​ប្រើ​សមត្ថភាព និង​បញ្ញាញាណ​នោះ ។

ដូច្នេះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ឱកាស​ដែល​យើង​មាន​ហើយ បើ​និយាយ​តាម​បែប​សាសនា​ត្រូវ​ដើរ​តាម​លំ​អាន​ឥទ្ធិបាទ​ធម៌​ទាំង​បួន​ប្រការ​ជា​និច្ច​ទើបបាន​ជោគជ័យ​នៃ​ខ្សែជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ