ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនកំលោះចេញមុខ​លាត​ត្រដាង​ជុំវិញ​រឿង​រ៉ាវរៀបការជាមួយ​​​ម្ចាស់​មកុដ​Miss Universe 2020

2 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ បន្ទាប់​ពី​មានការ​លេច​ចេញ​រូបភាព ដែល​បង្កើត​ជា​រឿងអាស្រូវ​លើ​ម្ចាស់​មកុដ​បរ​វ​កញ្ញាឯក​ចក្រវាល​ឆ្នាំ​នេះ គឺ​បរ​វ​កញ្ញា

ម៉ិ​ក​ស៊ិ​ក ៖ បន្ទាប់​ពី​មានការ​លេច​ចេញ​រូបភាព ដែល​បង្កើត​ជា​រឿងអាស្រូវ​លើ​ម្ចាស់​មកុដ​បរ​វ​កញ្ញាឯក​ចក្រវាល​ឆ្នាំ​នេះ គឺ​បរ​វ​កញ្ញា Andrea Meza របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​ចោទ​នាង​ថា បាន​រៀប​ការ​រួច​ហើយ​កាលពី​ឆ្នាំ ២០១៩ មុន​ពេល​នាង​ចូលរួម​ការ​ប្រកួត​។ ប៉ុន្តែ​នៅ​ពេល​នេះ ការ​ពិត​ត្រូវ​បាន​លាតត្រដាង​ហើយ​។ គួររំលឹកថា ពិត​ទេ? បែកធ្លាយ​ម្ចាស់​មកុដ​បវរ​កញ្ញាឯក​ចក្រវាល​ឆ្នាំ​២០២០ រៀប​ការ​រួច​ហើយ

ជាក់ស្តែង​លោក Jorge Saenz ដែល​ជាតា​រា​ម៉ូ​ដែល​ម្នាក់​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ជា​សា​ម៉ី​ខ្លួន​ផ្ទាល់ ដែល​ថតរូប​រួម​ជាមួយ​បរ​វ​កញ្ញា Andrea Meza នៅ​ក្នុង​ឈុត​រៀប​ការ ដែល​ពួក​គេ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ និង​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​នោះ​។ បាន​ចេញ​មុខ​បកស្រាយ​ដោយ​ផ្ទាល់​ថា សកម្មភាព​ទាំងនោះ​គ្រាន់តែ​ជា​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍​របស់​ទីក្រុង Chihuahua តែ​ប៉ុណ្ណោះ​។

តាម​ពិត​ទៅ​បរ​វ​កញ្ញា Andrea Meza គឺជា​ឯកអគ្គរដ្ឋទូត​ទេសចរណ៍​នៃ​ទីក្រុង Chihuahua ។ ហើយ​រូបថត​រៀប​ការ​របស់​អ្នក​ទាំង​២ ដែល​បាន​បង្ហោះ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​ថត​សម្រាប់​យុទ្ធនាការ​ទេសចរណ៍​នៅ​ស្រុក​កំណើត​របស់​នាង​តែ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី Conandaily)

​វីដេអូ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​លោក​ Jorge Saenz បានអះអាង​
លោក Jorge Saenz

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ