ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ? បែកធ្លាយម្ចាស់​មកុដ​បវរ​កញ្ញាឯក​ចក្រវាល​ឆ្នាំ​២០២០ រៀប​ការ​រួច​ហើយ​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្រប​ពេល​គ្រប់​គ្នា​កំពុង​អបអរសាទរ​ម្ចាស់​មកុដ​បវរ​កញ្ញាឯក​ចក្រវាល​ឆ្នាំ ២០២០ ដែល​បាន​ទៅ​លើ​បវរកញ្ញា

សហរដ្ឋអាមេរិក ៖ ស្រប​ពេល​គ្រប់​គ្នា​កំពុង​អបអរសាទរ​ម្ចាស់​មកុដ​បវរ​កញ្ញាឯក​ចក្រវាល​ឆ្នាំ ២០២០ ដែល​បាន​ទៅ​លើ​បវរកញ្ញា Andrea Meza របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នោះ​រួចមក​ ក៏​ស្រាប់តែ​មានការ​ចែករំលែក​រូបភាព​មួយ​ចំនួន​បង្ហាញ​ថា បវរកញ្ញា​ម៉ិ​ក​ស៊ិ​ក​រូប​នេះ ធ្លាប់​បាន​រៀប​ការ​រួច​ហើយ​។ គួររំលឹកថា ទីបំផុត​! បវរកញ្ញា​មួយ​រូប​នេះ​ជា​ម្ចាស់​មកុដ Miss Universe ឆ្នាំ​២០២០

ម្ចាស់​គណនី Twitter មួយ បាន​ចែករំលែក​រូបភាព​របស់​បវរកញ្ញា​ម៉ិ​ក​ស៊ិ​ក ជាមួយ​បុរស​ម្នាក់​នៅ​ក្នុង​ឈុត​រៀប​ការ ដោយ​ភ្ជាប់​ជាមួយ​ខេ​ប​សិន​កាលបរិច្ឆេទ​ថ្ងៃ​ទី ០៣-០៩-១៩ រួម​និង​រូប​ចិញ្ចៀន​ផង​ដែរ​។

ខណៈ​ដែល​ម្ចាស់​គណនី​ដដែល​ក៏​បាន​បង្ហាញ​រូបភាព​ផ្សេង​ទៀត ពី​ការ​ចេញផ្សាយ​កន្លង​មក​របស់​សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក អំពី​ដំណឹង​នៃ​ពិធី​រៀប​ការ​របស់​បវរកញ្ញា​រូប​នេះ នៅ​ឯ​តំបន់ Copper Canyon នៅ​ក្នុង​រដ្ឋ Chihuahua ថែម​ទៀត​ផង​។ ដែល​នេះ​គឺ​វា​ប្រាសចាក​ពី​លក្ខខណ្ឌ​កម្មវិធី​បវរ​កញ្ញាឯក​ចក្រវាល ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ធ្លាប់​បាន​រៀប​ការ​ចូលរួម​ការ​ប្រកួត​នោះ​ទេ​។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​បកស្រាយ​ណាមួយ​ត្រូវ​បាន​ធ្វើ​នៅឡើយ​ទេ​។ ខណៈ​ដែល​គ្រប់​គ្នា​កំពុង​មានការ​ងឿង​ឆ្ងល់ និង​ស្នើ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី ក៏​ដូច​ជា​សា​ម៉ី​ខ្លួន ជួយ​បកស្រាយ​ពាក់ព័ន្ធ​ច​ម្ង​ល់​មួយ​នេះ​៕

https://twitter.com/Klong200982/status/1394186995929272320
https://twitter.com/Klong200982/status/1394167803633016835
https://twitter.com/Klong200982/status/1394176374122762242

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ