ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង ២​នាក់ ក្នុង​បក្ខពួក ដែល​ធ្វើ​សកម្មភាព​កា.ប់​លើ​ជនរងគ្រោះ ២​នាក់ បណ្តាល​ឲ្យ​របួស​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ប៉ូលិស​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ២​នាក់ ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់ ដែល​បានធ្វើ​សកម្មភាព​កាប់​លើ​ជនរងគ្រោះ ២​នាក់ បណ្តាល​ឲ្យ​របួស នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៣…

​បន្ទាយមានជ័យ​៖ ប៉ូលិស​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ២​នាក់ ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់ ដែល​បានធ្វើ​សកម្មភាព​កាប់​លើ​ជនរងគ្រោះ ២​នាក់ បណ្តាល​ឲ្យ​របួស នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​គោក​រមៀត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​

​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់ថា ជនសង្ស័យ ២​នាក់​នោះ មាន​១.​ឈ្មោះ មុំ សុ​ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ២.​ឈ្មោះ ទីន ប្រុស ហៅ ញ៉ូ​វ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​

​មន្ត្រីនគរបាល បាន​ប្រាប់ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ ឈ្មោះ សិទ្ធិ ហេង ហៅ ពេជ្រ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ របួស​ចិញ្ចើម​ខាងស្តាំ ៤​ធ្នេ​រ និង​ឈ្មោះ សេង ចំរើន ហៅ ស្នា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ របួស​ខ្នង និង​ឆ្អឹងជំនី​ខាងស្តាំ ដែលមាន​ក្មេង​ទំនើង ១​ក្រុម ធ្វើ​សកម្មភាព​កាប់ ហើយ​បើក​ម៉ូតូ រត់​បាត់អស់​។​

​មន្ត្រីនគរបាល បាន​បញ្ជាក់ថា ក្រោយ​ទទួល​បណ្តឹង​មន្ត្រីនគរបាល បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ក្នុងចំណោម​បក្ខពួក ធ្វើ​សកម្មភាព​កាប់​លើ​ជនរងគ្រោះ ដើម្បី​យក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​។​

​តាម​ចម្លើយសារភាព មូលហេតុ​ពួកគេ​កាប់​ទៅលើ​ជនរងគ្រោះ ព្រោះ​គំនុំ​ខឹង ដែល​ក្រុម​ជនរងគ្រោះ ធ្លាប់​ស្ទាក់​ដេញ​កាប់​ពួកគេ ទើប​ដេញ​កាប់​វិញ ក្រោយពេល​សាកសួរ ហើយ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ