ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤៤នាក់ នៅភ្នំពេញ ដែលឆ្លងកូវីដ កាលពីថ្ងៃទី១៥ឧសភា មាននៅ ១១ខណ្ឌ ក្នុងនោះ ខណ្ឌមានជ័យច្រើនជាងគេ រហូតដល់ ៦០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ បញ្ជីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ មានចំនួន ១៤៤នាក់ កាលពីថ្ងៃទី១៥ ខែឧសភា​ គឺមាននៅ ១១ខណ្ឌ​ ហើយ​ក្នុងនោះ…

(ភ្នំពេញ)៖ បញ្ជីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ មានចំនួន ១៤៤នាក់ កាលពីថ្ងៃទី១៥ ខែឧសភា​ គឺមាននៅ ១១ខណ្ឌ​ ហើយ​ក្នុងនោះ ខណ្ឌមានជ័យ មានច្រើនជាងគេ រហូតដល់ ៦០នាក់។

ក្រៅពីនោះ ១០ខណ្ឌទៀត នៅខណ្ឌបឹងកេងកង ១៤នាក់។ ខណ្ឌ​ដូនពេញ ៦នាក់។ ខណ្ឌដង្កោ ៩នាក់។ ខណ្ឌសែនសុខ ២០នាក់។ ខណ្ឌឫស្សីកែវ ៩នាក់។ ខណ្ឌចំការមន ៦នាក់។ ខណ្ឌពោធិ៍សែនជ័យ ១១នាក់។ ខណ្ឌ ៧មករា មាន ៣នាក់។ ខណ្ឌជ្រោយចង្វារ ២នាក់ និងខណ្ឌ​ទួលគោក ៤នាក់។

ជាការកត់សម្គាល់ ចំនួនអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ ទាំង ១៤៤នាក់ គឺមានកម្មកររោងចក្រកាត់ដេរ ឡាក់គីសាន់ នៅក្រាំងធ្នុង ខណ្ឌសែនសុខ មានចំនួន ១៦នាក់​។

សូមរម្លឹកថា ចំនួនអ្នកឆ្លង​កូវីដ១៩ នៅភ្នំពេញ នាថ្ងៃទី១៥ឧសភា​ បានថយចុះ បើធៀប​នឹងថ្ងៃទី១៤ឧសភា ដែលមានចំនួន ២០១នាក់៕