រាជធានីភ្នំពេញ ៖ មានការផ្តោតចាប់អារម្មណ៍មួយឃ្លាលើអតីតម្ចាស់មកុដ Miss Grand Cambodia សេង រដ្ឋា នៅពេលដែលនាងបានសរសេរឃ្លាប្រយោគយ៉ាងស៊ីអារម្មណ៍ផ្អើលអស់អ្នកចូលអាន។ សេង រដ្ឋា សុខចិត្តលះបង់តំណែងជាម្ចាស់មកុដ ក្រោយច្របូកច្របល់ ហើយតំណែងនេះបានលើ កញ្ញាលីវ ជីលី ដែលជាតំណែងលេខ៣។ អ្វីដែលគេមើលមិនឃើញ លីវ ជីលី ស្រាប់តែផ្ទុះការគាំទ្រ ហើយក៏បានឡើងឆាកអន្តរជាតិ ទាញអស់ការគាំទ្រ។
សេង រដ្ឋា បានដើរចេញដោយធម៌ត្រជាក់ ហើយដោះមកុដអោយម្ចាស់កម្មវិធីវិញមិនស្តាយស្រណោះ ព្រោះតែមានហេតុផលរៀងៗខ្លួន។ ហើយក៏មានការសោកស្តាយដែល សេង រដ្ឋា លាលែងពីតំណែង ជាម្ចាស់មកុដនេះ។ ក្រោយពេលបោះបង់ សេង រដ្ឋា បានការងារសិល្បៈបំពេញជាបន្តបន្ទាប់ ដូចជាថតភាពយន្ត ថតផ្សាយផលិតផល និងថតសំអាងការ ក្នុងពេលដែលសម្រស់រូបរាងកំពុងតែត្រូវប៉ាន់។
ប៉ុន្តែអ្វីដែលគេមើលឃើញគឺ លីវ ជីលី ដូចយីអ៊ុនឡើង ឬក្រយៅហេង ក្រោយពេលសម្រេចចិត្តយកតំណែងជាម្ចាស់មកុដ នាងហាក់វិវត្តន៍ខ្លួនលឿនលើជំនាញផ្នែកបវរកញ្ញា ព្រោះមុនបានតំណែងនាងមិនទុកចិត្តការងារ ។ លុះពេលបានការជំរុញ ក៏យល់អំពីការងារតួនាទី បានប្រឹងប្រែងហ្វឹកហាត់រហូតដូរជាមនុស្សថ្មីស្មានមិនដល់។ ជាពិសេសពេលឡើងប្រកួតនៅថៃ ស្រាប់តែធ្វើបានល្អរហូតជនជាតិថៃសរសើរនាងជាច្រើននាក់។
ចំណែក សេង រដ្ឋា វិញ ក៏បានថតរូបរួមការងារជាមួយ ជីលី ហើយបានផុសសរសេរថា «សិល្បៈគឺជាការសម្ដែង ប្រៀបដូចជាការពិតខ្លាំងណាស់ ប្រសិនបើអ្នកពូកែសម្ដែង អ្នកនឹងទទួលប្រជាប្រិយភាព»។ អត្ថន័យនេះ ប្រហែលជានាងចង់ផ្តោតទៅលើរឿងអ្វីមួយ។ យ៉ាងណាហ្វេនៗ ក៏សង្ឃឹមថា អ្នកទាំង២ មិនមានរឿងអ្វីដាក់គ្នាឡើយ ព្រោះសុទ្ធតែជាអ្នកតស៊ូ មានប្រវត្តិប្រកួតឆាកបវរកញ្ញាយ៉ាងលំបាក ទំរាំតែមានគេស្គាល់។
ចែករំលែកព័តមាននេះ