ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកចិនឈ្លោះគ្នា តែ​បា.ញ់ប្រហារ​មក​លើ​សមត្ថ​​កិច្ច​យើង​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុឲ្យ​ដឹង​ថា នគរបាល​បង្ក្រាប​បាន​ករណី ប្លន់​ប្រដាប់​អាវុធរវាង​ជនជាតិ​ចិនទៅ​លើ​ជនជាតិ​ចិនដូច​គ្នា ក្នុង​នោះ​ ជន​ស​ង្ស​យ័​បាន​បាញ់០២​គ្រាប់មក​លើ​កម្លាំង​សមត្ថកិច្ច​នគរបាល ​។…

ខេត្ត​ព្រះ​សីហ​នុ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុឲ្យ​ដឹង​ថា នគរបាល​បង្ក្រាប​បាន​ករណី ប្លន់​ប្រដាប់​អាវុធរវាង​ជនជាតិ​ចិនទៅ​លើ​ជនជាតិ​ចិនដូច​គ្នា ក្នុង​នោះ​ ជន​ស​ង្ស​យ័​បាន​បាញ់០២​គ្រាប់មក​លើ​កម្លាំង​សមត្ថកិច្ច​នគរបាល ​។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី១៤ ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១៧ និង៥០​នាទី តាម​ផ្លូវ​សេ​តេ ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​តាម​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ជនជាតិ​ចិន​ប្រើ​កាំភ្លើងភ្ជង់​ជនជាតិ​ចិន​ដូច​គ្នា និង​មាន​ផ្ទុះអាវុធ០១​គ្រាប់​ផង​ដែរ ដោយ​ខ្មាន់កាំភ្លើង​ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃខ្លី និង​ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​ខ្លី ។

បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​ប៉ុស្តិ៍​សង្កាត់​៣ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ កម្លាំង​សមត្ថកិច្ច ​បាន​បន្ត​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ល្បាត​ស្វែងរក​ជនសង្ស័យ​តាម​ភិនភាគ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ លុះដល់​ចំណុច​ចំណោត​តា​ខ្វាន់ ត្រង់​ផ្លូវលំ​តូច​មួយ ស្ថិត​នៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក៏​ប្រទះ​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង ។

ភ្លាម​នោះ​ កម្លាំង​សមត្ថកិច្ច​នគរបាលបាន​ស្រែក​ឲ្យ​ជនសង្ស័យ​ឈប់ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចំនួន០២​គ្រាប់ តែ​សំណាងល្អ​មិន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឡើយ បន្ទាប់​មក​ជនសង្ស័យ​បាន​រត់​ចូល​ផ្ទះ​ទុក​ចោល​មួយ​កន្លែង និង​បន្ត​រត់​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​គេចខ្លួន កម្លាំង​សមត្ថកិច្ច​នគរបាល​ក៍បាន​សហការ​គ្នា​តាម​ចាប់​ជនសង្ស័យ រហូត​ដល់​វេលា​ម៉ោង ១៨ និង ៤០​នាទី ទើប​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន​ក្បែរ​ផ្ទះ​ប្រជាពល
រដ្ឋ ។

បន្ទាប់​មក នៅ​វេលា​ម៉ោង ១៩ និង ០០​នាទី ខាង​កាស៊ីណូ ជិន​ប៉ី​៣ ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​ទូរស័ព្ទ​រាយ​ការ​ប្រាប់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់ នោះ គឺជា​បុគ្គលិក​របស់ កាស៊ីណូ ជិន​ប៉ី​៣ ហើយ​ខាង​ក្រុមហ៊ុន​កាស៊ីណូ ជិន​ប៉ី​៣ ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ ០២​នាក់ ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច ។
ជនសង្ស័យ​ទាំង ០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ ZHANG DONG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ។ (​ខ្មាំ​ន់​កាំភ្លើង​)
២-​ឈ្មោះ YUE XIAO BING ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ។
៣-​ឈ្មោះ YANG TIANYIN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ។

វត្ថុ​តាង​ចាប់​យក​បាន​៖
-​កាំភ្លើងខ្លី ០១​ដើម ម៉ាក K59 មាន​លេខ​សម្គាល់ៈ 7777
-​បង់​កាំភ្លើង ០១ មាន​គ្រាប់ ០៤​គ្រាប់ (​ប្រភេទ 9mm ច្នៃ​ក្បាល​គ្រាប់​)
-​សំបក​កា​ទុ​ស ០៥​គ្រាប់ ។
ចំពោះ​ជនសង្ស័យ​ទាំង ០៣​នាក់ នគរបាល​នឹង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ