ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! យាយ ណ​យ សំណាង ពិតជា​ឆ្លង​កូ​វី​ដ​១៩ កំពុង​ដាក់​អុកស៊ីហ្សែន​ជួយ​សង្គ្រោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អា​យ៉ៃ និង​កំប្លែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​ព្យាបាល បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ​។ ដោយសារ​ភាព​ចាស់ជរា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អា​យ៉ៃ និង​កំប្លែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​ព្យាបាល បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ​។ ដោយសារ​ភាព​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ អ្នកស្រី ណ​យ សំណាង ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​អុកស៊ីហ្សែន ដើម្បី​ជំនួយ​ដង្ហើម​អ្នកស្រី​។

បើ​យោង​តាម​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក អ៊ឹម ជីវ៉ា បានអោយ​ដឹង​ថា «​អាណិត​គាត់​ណាស់ តារា​កំប្លែង​ជើង​ចាស់ លោកយាយ ណ​យ សំណាង កើត​កូ​វី​ដ​១៩ ពេល​នេះ​កំពុង​សំរាក​ព្យាបាល​នៅ «​ដឹ​ព្រៀ​មៀ​សែន​សុខ​» ដាក់​អុកស៊ីហ្សែន​។ យ៉ាងណា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ស្ថានភាព​របស់​អ្នកស្រី ណ​យ សំណាង វិវត្តន៍​ទៅ​ជា​បែប​ណា​នៅឡើយ​ទេ​»​។

ជា​ការ​កត់សម្គាល់​នៅ​មុន​នេះ កូនប្រុស​របស់​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង គឺ​តារាចម្រៀង​លោក វ​ណ្ណា ស័ក្តិ បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ដ៏​គួរ​ឱ្យ​តក់ស្លុត បង្ហាញ​ពី​ម្តាយ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ឡានពេទ្យ​សង្គ្រោះ​បន្ទាន់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

លោក វ​ណ្ណា ស័ក្តិ បាន​បង្ហោះ​សារ​ថា «​មិន​គួរ​ណា​មាន​បញ្ហា​ចឹ​ង​មក​លើ​ម៉ាក់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​សោះ ហេតុ​អ្វី​ទៅ​លោក​អើយ​…​។ អាណិត​ម៉ាក់​ណាស់ សូម​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​តាម​ថែរក្សា​ម៉ាក់​ខ្ញុំ​ឆាប់​ជា​ពី​ជំងឺ​នេះ​ផង សុខចិត្ត​អោយ​ខ្ញុំ​ធ្វើ​អ្វី​ក៏​បាន​ដែរ ខ្ញុំ​ព្រម​ធ្វើ​តាម​ទាំងអស់ អោយ​តែ​ម៉ាក់​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ​»​។

លោក​ថា «​ខ្ញុំ​មិនដឹង​និយាយ​ថា​ម៉េច​អោយ​ត្រូវ​ទេ គាំង​អស់ហើយ មាន​តែ​សុំ​ពាក្យ​ជូនពរ​ពី​បងប្អូន​ទាំងអស់​គ្នា អោយ​ម៉ាក់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ផង​ចុះ​។ យក​ជីវិត​ខ្ញុំ​ទៅ សូមកុំ​យក​ជីវិត​ម៉ាក់​ខ្ញុំ​អី​»​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក វ​ណ្ណា ស័​ក្តី បាន​នៅឡើយ​ទេ នា​ពេល​នេះ ខណៈ​ការ​ទាក់ទង​ទៅ​មិន​មានការ​ឆ្លើយ​តប​។ យ៉ាងណា ក្នុង​ស្ថានភាព​នេះ គេ​ឃើញ​មាន​មហាជន និង​អ្នកសិល្បៈ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជូនពរ​សុំ​អោយ​អ្នកស្រី ណ​យ សំណាង បាន​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។

សូម​បញ្ជាក់​បន្ថែមថា លោក វ​ណ្ណា ស័ក្តិ ដែល​ត្រូវ​ជា​កូនប្រុស​របស់​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង ក៏​កើត​ជំងឺ​កូវីដ​១៩​នេះវ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ