ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​នាក់​សារភាព​ថា​លាក់​ខ្សែ​.​ក​ក្នុង​លី​អូ លុះ​សមត្ថកិច្ច​បង្ខំចិត្ត​ឆែក​ស្រាប់តែ​ស្រឡាំងកាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ចោរឆក់​ខ្សែ​.​ក​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ព្រលឹត ដេញ​ប៉ផាប់​ចាប់​ពភីង រហូត​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨AEo…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ចោរឆក់​ខ្សែ​.​ក​ចំនួន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ព្រលឹត ដេញ​ប៉ផាប់​ចាប់​ពភីង រហូត​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨AEo ផ្លូវ​១២៥ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ខណៈ​ពេល​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ដែល​បម្រុង​ដើរ​ចូល​រថយន្ត ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ អៀង ភារៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ មាន​ទីលំនៅ​ផ្ទះ​ជួល​មិន​ចាំ​លេខ ស្ថិត​ក្នុងភូមិ​គោក​ជាន់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ឆក់ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) និង​ម្នាក់​ទៀត​ឈ្មោះ ហេង សា​ម៉​ន ហៅ​យៀន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងក្រឡឹង មាន​ទីលំនៅ​ផ្ទះ​លេខ​១២១៣Eo ផ្លូវ​១៤ ក្នុង​សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ អ្នក​បិទគូថ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) ។

ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​ខាងលើ​នេះ មានឈ្មោះ ឡូ​វ តិច​សុ​ផា​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ មា​ទី​លំ​ផ្ទះ​លេខ ៨AEo ផ្លូវ​១២៥ ស្ថិត​ភូមិ​៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ និង​ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​៥​ដំឡឹង ក៏​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ​ផង​ដែរ ។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​២​គ្រឿង​របស់​ជនសង្ស័យ​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ដោយ​១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ សេរី​២០២១ គ្មាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក SCOPY ពណ៌​ស ពាក់​ស្លាក​លេខ​.​ភ្នំពេញ ១iR៨៤៧៦ សេរី​២០២១ ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ត្រី ប៉ាត សំណាត នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ព្រលឹត បាន​ឲ្យ​ដឹង​ថា អង្គហេតុ​ដំបូង ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ចត​រថយន្ត​ទុក​នៅ​កន្លែង​កើតហេតុ ហើយ​ពួក​គាត់​ក៏​បាន​ចុះ​រក​ទិញ​ម្ហូបអាហារ និង​បន្លែ ត្រី សាច់ ។ លុះ​ពេល​ទិញ​ម្ហូបអាហារ​បាន​ហើយ ប្តី​ដើរមក​រក​ចូល​រថយន្ត​មុន ចំណែក​ប្រពន្ធ​ដើរ​តាម​ក្រោយ ដោយ​ម្នាក់​ៗ​មាន​ពាក់​ខ្សែ​.​ក​ដូច​គ្នា គ្រាន់តែ​ប្រពន្ធ​ពាក់​ខ្សែ​ប្លា​ក​ទី​ន​រាង​តូច​បន្តិច រីឯ​ប្តី​ពាក់​មាស​ក្រហមឆ្អិនឆ្អៅ​ចំ​ហក​.​អាវ ដូច​បង្ហាញ​ឲ្យ​ចោរ​ឃើញ បាន​ចោរ​ធ្វើ​សកម្មភាព​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ប្តី​បម្រុង​យកដៃ​ទៅ​បើកទ្វារ​រថយន្ត ដើម្បី​ដាក់​ម្ហូបអាហារ​ចូល ក៏​ស្រាប់តែ​មាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​អា​ស្មាស់ ពណ៌​ខ្មៅ ទៅ​ឆក់​ខ្សែ​.​ក​មាស បណ្តាល​ឲ្យ​ដាច់​ចេញពី​.​ក​ជន​រង​គ្រោះ​តែ​ម្តង ។ ពេល​ឆក់​បាន​ខ្សែ​.​ក​ភ្លាម ជនសង្ស័យ​បាន​បើក​ម៉ូតូ​ចេញ​ទៅ​វឹង ក្នុង​បំណង​ជិះ​គេចខ្លួន តែ​ត្រូវ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ភាព​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជាមួយនឹង​អ្នកដំណើរ​ផ្សេង​ទៀត បណ្តា​ឲ្យ​ដួល​ម៉ូតូ​ប្រកាច់ប្រកិន ហើយ​ក៏​ជនសង្ស័យ​រូប​នេះ​ក៏​បានរ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ​បក្ខពួក​ម្នាក់​ទៀត ដែល​នៅ​ចាំ​បិទគូថ​ក្បែរ​ទីនោះ ។

លោកនាយ​នគរបាល​ប៉ុស្តិ៍​បន្ត​ថា ម៉ូតូ​ស្កុប​ពី​ដែល​នៅ​ចាំ​បិទគូថ​នោះ បាន​ឌុ​ប​ជនសង្ស័យ​ជិះ​ចេញ​ទៅ បាន​ប្រហែល​៧០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ក៏​ជួប​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ខណ្ឌ កំពុង​តែ​ចេញ​ល្បាត​តាម​មូលដ្ឋាន ស្រប​ពេល​នោះ​លោក​អធិការ​ខណ្ឌ​ក៏​បញ្ជា​តាម​វិទ្យុទាក់ទង ស្តី​ពី​សកម្មភាព​ចោរឆក់​ខ្សែ​.​ក​របស់​ប្រជាពលរដ្ឋ​នោះ​ផង កម្លាំង​ល្បាត​ក៏​បាន​ស្ទុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ តែ​ត្រូវ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល និង​រត់​យក​ប្រះ​អាយុ​រៀង​ៗ​ខ្ល​ន​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក្តី ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​បាន​ម្នាក់​ជា​អ្នក​បិទគូថ ដែល​ឌុ​ប​បក្ខពួក​មាន​បំណង​គេចខ្លួន ចំណែក​ជនសង្ស័យ​ដែល​ឆក់​នោះ​បានរ​ត់ទៅ​មុខ និង​ចូល​ទៅ​តាម​ច្រក​ផ្លូវ​តូច​ៗ ប៉ុន្តែ​ក៏​នៅ​តែ​គេច​មិន​ផុត​ពី​កណ្តាប់ដៃ​សមត្ថកិច្ច​ដែរ គឺ​ចាប់​បាន​ភ្លាម​ៗ​ដូច​គ្នា និង​នាំ​ទៅ​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ចោរ​បាន​រួច​ផុត​ពី​កំហឹង​មហាជន ។

ក្រោយ​ពេល​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ដល់​នគរបាល​ប៉ុស្តិ៍ សមត្ថកិច្ច​ត្រូវការ​រក​វត្ថុ​តាង​ដូច​ជា ខ្សែ​.​ក ដែល​ជន​រង​គ្រោះ​បាន​ធ្វើការ​ចោទប្រកាន់ ពេល​នោះ​ជនសង្ស័យ​ខ្លាច​ឈឺ​សាច់ ក៏​បាន​ឆ្លើយ​ថា «​ខ្សែ​.​ក​ដែល​ឆក់​បាន​នោះ​លាក់​ទុក​ក្នុង​លី​អូ​» ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​បង្ខំចិត្ត​ស្រាត​លី​អូ​ចោរ ដើម្បី​រក​វត្ថុ​តាង​ខ្សែ​.​ក​មាស​៥​តម្លឹង​ដែល​ជា​របស់​ជន​រង​គ្រោះ​នោះ ស្រាប់តែ​ស្រឡាំងកាំង​តែ​ម្តង ព្រោះ​អត់​ឃើញ​ខ្សែ​.​ក​នោះ​ទេ ឃើញ​តែ​ប្រដាប់ប្រដា​របស់​ចោរ​តែ​ប៉ុណ្ណោះ ។ ចុង​ក្រោយ សមត្ថកិច្ច​បាន​រក​ឃើញ​ខ្សែ​.​ក​នៅ​ផ្លូវ​ឌឿង​ហែម ដែល​ជនសង្ស័យ​រត់​ចូល រួច​ក៏​ជ្រុះ​នៅ​ទីនោះ ហើយ​ជា​សំណាង​បំផុត​ដែល​អ្នកដំណើរ​មិន​បាន​ប្រទះ​ឃើញ ។

ក្រោយ​ពី​សាកសួរ​យក​ចម្លើយ​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ព្រលឹត ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ