រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលត្រូវជាពេលរាត្រី នាថ្ងៃទី១៣ ខែឧសភា ម៉ោងនៅអាមេរិក បណ្តាស្រីស្អាតជាច្រើនដួងមកពីជាង៧០ប្រទេស បានប្រកួតឈុតតំណាងជាតិ។ ពួកគេទាំងអស់បានសម្រិតសម្រាំងខ្លាំងណាស់លើឈុតប្រពៃជាតិ ឬ National Costume ។យ៉ាងណា បវរកញ្ញាចក្រវាឡអាស៊ានក៏ឃើញថា ម្នាក់ៗរំលេចនូវឈុតតំណាងជាតិ ស្រស់
សោភាមិនអន់ឡើយ ហើយប្លែកៗពីគ្នាទៀតហើយ ។ ចំណែកឯខាងកម្ពុជាវិញ គឺគ្រងដោយបវរកញ្ញា រ៉េត សារីតា ឈុតទេពរួបរួម ក៏ឃើញថា ទាក់ចិត្ត ទាក់អារម្មណ៍ណាស់តែម្តង។

នេះជាការព្យាយាមរបស់កម្ពុជាសម្រាប់វិស័យមួយនេះ។ ហើយនៅរង់ចាំមើលការប្រកាសលទ្ធផលថា តើប្រទេសមួយណា ជាអ្នកបានពានឈុតតំណាងជាតិល្អដាច់គេ? ចំណែកការបង្ហាញលទ្ធផលនៅរាត្រីវគ្គចុងក្រោយ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះហើយ។
តោះតោះមកទស្សនា បណ្តាឈុតតំណាងជាតិនៃប្រទេសអាស៊ានដូចតទៅ ៖














ចែករំលែកព័តមាននេះ