ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ៥នាក់ទៀត ដែលនាំផ្លូវ និងដឹក​ជញ្ជូនពលករ ឆ្លងដែនខុសច្បាប់ ទៅតុលាការ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ ទៅតុលាការ។ ក្នុងនោះ ២នាក់…

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ ទៅតុលាការ។ ក្នុងនោះ ២នាក់ ឃាត់ខ្លួន នៅស្រុកអូរជ្រៅ និង ៣នាក់ ឃាត់នៅស្រុកស្វាយចេក ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

មេខ្យល់ ២នាក់ ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូន និងនាំជនជាតិថៃ ចំនួន ០៥នាក់ ស្រីម្នាក់ ឆ្លងពីថៃគេច​សមត្ថកិច្ចខ្មែរ នៅតាមបន្ទាត់ព្រំដែនប៉ោយប៉ែត ដើម្បីបញ្ចៀសការធ្វើចត្តាឡីស័ក និង​ ៣នាក់ទៀត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់​ពីបទដឹកជញ្ជូនពលករខ្មែរចំនួន ៦នាក់ ស្រី២នាក់ ដោយម៉ូតូចំនួន ៣គ្រឿង ក្នុងបំណងចេញពីកម្ពុជា ឆ្លងដែន​ទៅថៃ ដោយខុសច្បាប់។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យ ០២នាក់ ១/-ឈ្មោះ ថូវ ឈឿង ហៅ តាឃ្វាលគោ ភេទប្រុស អាយុ ៦២ឆ្នាំ ពាក់ព័ន្ធនាំជនជាតិថៃ ចំនួន ០៥នាក់ ស្រី ម្នាក់ មកខ្មែរ។ ២/-ឈ្មោះ សោភ័ណ សតវត្ស ភេទប្រុស អាយុ ២១ឆ្នាំ បើកបររថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130​ បានទទួលដឹកជនជាតិថៃ ចំនួន ៥នាក់ ស្រីម្នាក់ ពីឈ្មោះ ថូវ ឈឿង ទៅប៉ោយប៉ែត ដោយក្នុង ម្នាក់ តម្លៃ ១០០០បាត។ ទាំងជនជាតិថៃ ៥នាក់ និងអ្នកនាំផ្លូវ រួមទាំងអ្នកដឹកជញ្ជូន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលវរសេនាតូចការពារ​ព្រំដែនគោកលេខ៩១១ ប្រចាំការគោលដៅសិលាខ្មែរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃាត់ខ្លួន តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១  ។

លោកអធិការស្រុកអូរជ្រៅ បានបញ្ជាក់ថា ជនជាតិថៃចំនួន ៥នាក់ ក្រោយពីឃាត់ខ្លួន ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចថៃវិញ​។ ដោយជនសង្ស័យ ទាំង ២នាក់ ឈ្មោះ ថូវ ឈឿង និងឈ្មោះ សោភ័ណ សតវត្ស ត្រូវបាន​បញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក ពុំមានមេរោគកូវីដ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ជនទាំង ២នាក់ ត្រូវបញ្ជូនទៅការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាត់ចែង កសាងសំណុំរឿង តាមនីតិវិធីច្បាប់។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ១៧នាទីព្រឹក កម្លាំងនគរបាលស្រុកស្វាយចេក ឈរជើងនៅ​មុខក្លោងទ្វារចូលវត្តតេជោភ្នំឆ័ត្រ បានសហការជាមួយកម្លាំងយោធាព្រំដែនគោក ឃាត់​ខ្លួនជនសង្ស័យចំនួន ០៣នាក់ ម៉ូតូចំនួន ០៣គ្រឿង ដែល​បានដឹកជញ្ជូនពលករខ្មែរចំនួន ០៦នាក់ ស្រី០២នាក់ ដើម្បីឆ្លងដែន ទៅប្រទេសថៃ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យទាំង ០៣​នាក់ មានឈ្មោះ ១/-រ៉ន ហ៊ីង ភេទប្រុស អាយុ ២៩ឆ្នាំ,២/- ឈ្មោះ សុខ អេង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ,៣/-ឈ្មោះ មាស ង៉ែត ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៣គ្រឿង ដែលដឹកជញ្ជូនពលករផងដែរ។

លោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៣នាក់ បានសារភាពថា ពួកគេធ្លាប់ដឹកពលករខ្មែរចំនួន ០៧លើក​រួចមកហើយ មានពលករសរុបចំនួន ១៤នាក់ ស្រី០៣នាក់ ពីភូមិសាស្ត្រភូមិអូរបីជាន់ ស្រុកអូរជ្រៅ មកចំណុចឃាត់ខ្លួន ក្នុងចំការស្វាយចន្ទី ក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេកនេះ ដោយយកតម្លៃ ម្នាក់ ចំនួន ៥០,០០០រៀល ក្នុងនោះ១/-ឈ្មោះ រ៉ន ហ៊ីង បានសារភាពថា គេធ្លាប់ដឹកពលករខ្មែរ ទៅថៃចំនួន ០២លើករួចមកហើយ សរុប០៤នាក់, ២/-សុខ អេង បានសារភាពថា គេធ្លាប់ដឹកពលករខ្មែរ ទៅថៃចំនួន ០២លើក​រួចមកហើយដែរ សរុប០៤នាក់ ស្រី ០២នាក់ ៣/-ឈ្មោះ មាស ង៉ែត បានសារភាពថា គេធ្លាប់ដឹកពលករខ្មែរ ទៅថៃ ចំនួន ០៣លើករួចមកហើយ សរុប ០៦នាក់ ស្រីម្នាក់៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ