ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia គ្រោង​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ពាក់​លើ​ដៃ

10 ឆ្នាំ មុន

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia បាន​អវត្តមាន​លើ​ទីផ្សារ​ប្រកួតប្រជែង​ស្មា​ត​ហ្វូ​ន ព្រោះតែ​លក់​អាជីវកម្ម​ទូរស័ព្ទ​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft តែ​ក្រុមហ៊ុន Nokia បាន​ប្រកាស​ពី​ការ​វិល​ចូល​ទីផ្សារ​វិញ​នៅ​ឆ្នាំ​២០១៦ ។

យោង​តាម​ប្រភព​ព័ត៌មាន ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​នៅ​ទូ​ទាំង​ពិភពលោក​បាន​ចាប់អារម្មណ៍​លើ​អាជីវកម្ម​ថ្មី​ផ្សេង​ទៀត​គឺ «​ការ​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ពាក់​លើក​.​ដៃ​» ។ បើ​តាម​ការ​ប្រកាស​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ទូទៅ​វិសាមញ្ញ ដែល​ក្រុមហ៊ុន​បាន​លើក​ឡើង​ពី​គោលបំណង​របស់​ខ្លួន​ថា ទស្សនៈវិស័យ​របស់ Nokia គឺ​ដើម្បី​ស្រាវជ្រាវ​, អភិវឌ្ឍន៍​, សង្វា​ក់​ការ​ផលិត​, ទីផ្សារ​, លក់ និង​ចែកចាយ​ផលិតផល​, កម្មវិធី Software  និង​សេវាកម្ម ។

តាម​រយៈ​ការ​រៀបរាប់​នោះ​បណ្តា​សហគ្រិន​បច្ចេកវិទ្យា និង​អ្នកវិភាគ​ទីផ្សារ​បច្ចេកវិទ្យា​ឱ្យ​ដឹង​ថា Nokia ត្រៀម​នឹង​បង្ហាញ​ផលិតផល​ថ្មី​ជា​ពិសេស​ឧបករណ៍​ពាក់​លើក​.​ដៃ (Wearables) ៕