ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ត្រៀម​បង្ហាញ Tablet អេ​ក្រង់​យក្ស​នៅ​ខែ​ក្រោយ

8 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុង​គ្រោង​ណែនាំ Tablet ថ្មី​របស់​ខ្លួន​គឺ Galaxy View នៅ​ខែ​ក្រោយ ។ នេះ​គឺជា Tablet អេ​ក្រង់​ធំ​ជាងគេ​ក្នុង​ចំណោម ផលិតផល​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បាន​ផលិត​នា​ពេល​កន្លង​មក ។

ក្រុមហ៊ុន​សាំ​ស៊ុង​គ្រោង​ណែនាំ Tablet ថ្មី​របស់​ខ្លួន​គឺ Galaxy View នៅ​ខែ​ក្រោយ ។ នេះ​គឺជា Tablet អេ​ក្រង់​ធំ​ជាងគេ​ក្នុង​ចំណោម ផលិតផល​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បាន​ផលិត​នា​ពេល​កន្លង​មក ។

លក្ខណៈ​ពិសេស​របស់ Galaxy View ទំហំ​១៨.៤​អីុ​ញ ធំ​ជាង​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Apple ។ កម្រិត​ភ្លឺ​ច្បាស់​១០៨០ គុណ​នឹង​១៩២០​ភិ​ច​ស៊ែ​ល ។ CPU ប្រភេទ Octa-Core ល្បឿន​១.៦​ជី​ហ្គា​ហឺត (GHz) ។ RAM ២​ជី ។ កាមេរ៉ា​មុខ​២.១​មេ​ហ្គា​ភិ​ច​ស៊ែ​ល​។ Galaxy View ដំណើរការ​ដោយ​ប្រតិបត្តិការ Android OS 5.1 ។ លក្ខណៈ​ពិសេស​ក្រៅពី​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ​លើ​គេហទំព័រ​បរទេស GSMArena សូ​ម្បី​តែ​តម្លៃ​ក៏​ដោយ ។

អ្នកវិភាគ​ទីផ្សារ​បច្ចេកវិទ្យា​អះអាង​ថា «Galaxy View» គឺជា​អាវុធ​ថ្មី​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់​ក្រុមហ៊ុន Apple គឺ iPad Pro អេ​ក្រង់​១២.៩​អីុ​ញ ខណៈ​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​តែ​ដណ្តើម​ទីផ្សារ​យ៉ាង​គគ្រឹកគគ្រេង ៕