ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយការបង្កើតតំបន់​បេតិកភណ្ឌធម្មជាតិ ក្នុងខេត្ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរបរិស្ថាន មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​មន្ត្រីមន្ទីរទេសចរណ៍…

ខេត្តបន្ទាយមានជ័យ៖ កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរបរិស្ថាន មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​មន្ត្រីមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានរួមសហការគ្នា ផ្សព្វផ្សាយអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល លេខ៧២ អនក្រ.បក ស្ដីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ពិសេសយោងតាមសំ​ណើ​ចាំបាច់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រេច ត្រូវបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានបីទីតាំង រួមមាន តំបន់ភ្នំកុឌបព្វតាភ្នំជញ្ជាំង វត្តភ្នំស្វាយ និងវត្តភ្នំបាក់ខាងលើ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យនេះ ឡើង គឺក្នុងគោលបំណងការពារតួនាទី ផ្នែកប្រព័ន្ធអេកូឡូស៊ី  សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ គ្រប់កម្រិតដល់​​ការប្រើប្រាស់ ធនធានជីវៈចម្រុះធនធានធម្មជាតិ ធនធានវប្បធម៌ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្តការទស្សនា ការអប់រំការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌ នៅក្នុងមូលដ្ឋាន និងជាការលើកកម្ពស់​ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណ​ជន ក្នុងការរួមចំណែក ដល់ការគ្រប់គ្រងការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

លោក យឹម លី បន្តថា នៅក្នុងតំបន់ភ្នំធម្មជាតិទាំងបីនេះ យើងសង្កេតឃើញ មានចេតិយ ឬមុងជាច្រើននៅជុំវិញតំបន់នោះ។ ដូចនេះ គឺតម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ មិនឲ្យមានការកើនឡើង ចេតិយ ឬមុង នៅតំបន់ទាំងនោះ គឺដើម្បីធានាដល់ការគាំពារបរិស្ថានល្អស្អាត ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពឲ្យស្របតាមបទបញ្ញាត្តិនៃច្បាប់ជាធរមាន៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ